ជប៉ុន​កែសម្រួល​កម្មវិធី​ទិដ្ឋាការ (Visa) ថ្មី សំដៅ​នាំចូល​ពលករ​បរទេស ហើយនឹង​ចាប់​អនុវត្ត​ពី​ខែមេសា ២០១៩

​តាម Nikkei កម្មវិធី Visa ថ្មី​នេះ ត្រូវបាន​ផ្តើមឡើង​ដោយ​គណៈកម្មការ​មួយ តាំងពី​ថ្ងៃ​ច័ន្ទ ទី ១៧ ខែធ្នូ កន្លងមក ហើយ​សភា​ប្រទេស​នេះ​បាន​អនុវត្ត​សំរាប់​ផ្តើម​ការអនុវត្តន៍​នៅ​ខែមេសា ឆ្នាំ​ក្រោយនេះ ។​

​រដ្ឋាភិបាល​ប្រទេស​នេះ មាន​គំរោង​នឹង​បើក​មជ្ឈមណ្ឌល​ប្រមាណ ១០០ សំរាប់​ប្រឹក្សា​ដល់​ពលករ​បរទេស​ព​ហុ​សាសន៍ អំពី​បញ្ហា​ការងារ​ថែទាំ​សុខាភិបាល និង​កុមារ ។ ការងារ​របស់​មជ្ឈមណ្ឌល​នេះ ប្រតិបត្តិ​ទៅតាម​រយៈ​បកប្រែ ឬ ប្រតិបត្តិ​ការបកប្រែ​នៃ​បរិក្ខា​ឆ្លាត​វៃ ។​

​រដ្ឋាភិបាល​ប្រទេស​នេះ ក៏​នឹង​បង្កើន​សាលា​បណ្តុះបណ្តាល​ភាសា​ជប៉ុន បើកទូលាយ​ការងារ​អប់រំ សំរាប់​កូនចៅ​របស់​ពលករ​ប​រទេស ។​

​វិស័យ​១៤​ធំៗ កំពុង​ខ្វះខាត​ពលករ​ខ្លាំង​រួមមាន​៖ គិលានុបដ្ឋាក សេវា​ស្បៀងអាហារ និង​សំណង់ ។​

​យ៉ាងណា​ក្នុង​រង្វង់ ៥ ឆ្នាំ ចាប់ផ្តើម​ពី​ខែមេសា ២០១៩ ជប៉ុន​នឹង​ផ្តល់​ទិដ្ឋាកា​សំរាប់​ពលករ​ច្រើន​បំផុត​គឺ ៣៤០.០០០ នាក់ មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ ឡើងទៅ ហើយ​សំរាប់​ប្រទេស ៩ គឺ​៖ វៀតណាម ចិន ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ ភូមា កម្ពុជា ណេ​ប៉ាល់ និង ម៉ុង​ហ្គោ​លី ។​

​នេះ​ជា​ព័ត៌មាន​ល្អ សំរាប់​ឆ្នាំ​ថ្មី ២០១៩ ៕

Leave a Reply

Your email address will not be published. Required fields are marked *