ខំ​ជួល​ឲ្យ​មក​បង្រៀន​ភាសា​អង់គ្លេស បែរជា​ប្រើ​ដៃជើង «​ប្រដៅ​» សិស្ស​ដូចជា​បង្រៀន​ប្រដាល់​ទៅវិញ​!

​ហេតុការណ៍​នេះ​កើតឡើង​នៅ Liang Liang ខេត្ត Yunnan ប្រទេស​ចិន ខណៈពេល​គ្រូបង្រៀន​ម្នាក់​បាន​វាយតប់​លើ​សិស្ស ២ រូប ក្នុង​ថ្នាក់រៀន ។​

​តាមរយៈ​ខ្សែ​វីដេអូ​នោះ គ្រូបង្រៀន​រូបនេះ​បាន​ប្រើ​ជើង​ទាត់​តុ​សិស្ស​ម្នាក់​អង្គុយ​ចុង​ថ្នាក់ បន្ទាប់មក​បាន​យកដៃ​ច្រាន​សិស្ស​នោះ​ឲ្យ​ដួល​លើដី ខណៈពេល​តុ​ត្រូវ​ផ្អៀង ហើយ​សៀវភៅ​ធ្លាក់ចុះ ។ បន្ទាប់មក​ក៏​យកដៃ​វាយ​លើ​ក្បាល​សិស្ស អង្គុយ​តុ​មុខ​នោះ ។ មិនទាន់​ឈប់​ទៀត​! គ្រូ​គ្មាន​សតិ​រូបនេះ​នៅបាន​យក​កែងដៃ​វាយ​លើ​ខ្នង ហើយ​ប្រើ​ជើង​ទាត់​លើ​សិស្ស​ទាំងពីរ ។​

​ហេតុការណ៍​នេះ​កើតឡើង​ក្នុងអំឡុងពេល ១ នាទី ៣០ វិនាទី ។​

​សាលារៀន​បាន​បើក​ការស៊ើបអង្កេត ហើយ​គេ​ប្រាប់ថា នេះ​ជា​គ្រូ​បរទេស​ត្រូវបាន​ជួល​ឲ្យ​មក​បង្រៀន​ភាសា​អង់គ្លេស ។​

​បើ​បង្រៀន​សិស្ស​បែបនេះ ប្រាកដជា​ពួកវា​នឹង​ក្លាយជា​អ្នក​ប្រដាល់​ទៅ​ថ្ងៃ​អនាគត​ហើយ ។​

​អ្នកទស្សនា​ឃ្លី​ប​បានខ​មិន​ថា មិនដែល​ឃើញ​គ្រូ​ណា​បង្រៀន​សិស្ស​បែប​យូ​កូ​ម​អីចឹង​ទេ​! ហើយ​បើ​គេ​បង្រៀន​កូន​គាត់​បែបនេះ​វិញ តើ​គាត់​យល់​យ៉ាងណាដែរ​ហ្ន៎​!? ៕​

Leave a Reply

Your email address will not be published. Required fields are marked *