ការព្យាករណ៍​ទុក​របស់​គ្រូទាយ​ដ៏​ល្បីល្បាញ Vanga ប្រសិនបើ «​ត្រូវ​» ដូច​មុនៗ នោះ​ប្រទេស​មួយចំនួន​ពិតជា​…​ញាក់សាច់​ក្នុង​ឆ្នាំ​២០១៩

​ពាក្យពេចន៍​ដែល​គ្រូទាយ Vanga ដ៏​ល្បីល្បាញ​បន្សល់ទុក​សម្រាប់​ឆ្នាំ​២០១៩ នេះ បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ខ្វាយខ្វល់​… ។ ព្រោះថា ក្នុង​អតីតកាល ហេតុការណ៍​ជាច្រើន​ដែល​គាត់​បាន​ព្យាករណ៍​ទុក គឺ​…​ត្រូវ​ទាំងអស់ ។​

​អ្នកស្រី Vanga ពិការភ្នែក​តាំងពី​អាយុ ១២ ឆ្នាំ ។ ភ្នែក​ទាំង​គូ​របស់គាត់ បាន​ត្រូវ​ពិការ​ក្រោយពេល​ព្យុះ​១ បាន​វាយប្រហារ​លើ​ភូមិកំណើត​របស់គាត់ ។ ពី​នោះមក គាត់​លែង​មើលឃើញ​អ្វីៗ​ក្នុង​បច្ចុប្បន្នកាល ហើយ​បែរជា​សម្លឹង​ឃើញ​…​អនាគតកាល​ទៅវិញ ។​

​សូម្បីតែ​មេដឹកនាំ​ពិភពលោក រួមទាំង​មេ​ហ្វា​ស់​ស៊ី​ស​ហ៊ី​ត្លែរ ក៏​បានមក​សួរនាំ​គាត់​ដែរ ។​

​គាត់​បាន​ទស្សន៍ទាយ​ត្រូវ​ពី​ព្រឹត្តិការណ៍​ថ្មីៗ​ជាអាទិ៍​៖ ការកកើត​របស់​ពួក​ភេរ​វក​អន្តរជាតិ ការវាយប្រហារ​អគារ​ភ្លោះ​ថ្ងៃទី​១១ កញ្ញា នៅ​អាមេរិក រលក​ស៊ូណាមិ​ឆ្នាំ​២០១៤ អង់គ្លេស​ចាកចេញ​ពីស​ហគ​មន៍​អឺរ៉ុប រោគរាតត្បាត Ebola… ល​។​

​មុនពេល​ស្លាប់​នៅ​ឆ្នាំ​១៩៩៦ អ្នកស្រី​បាន​បន្សល់ទុក​មរតក​ទំនាយ​ដល់​សតវត្ស​ទី​៥១ -​ពេលដែល​ពិភពលោក​រលត់រលាយ ។​

​ថ្មីៗ​នេះ កាសែត Daily Star របស់​អង់គ្លេស បានប្រកាស​ជា​សាធារណៈ​នូវ​ការ​ទស្សន៍ទាយ​របស់​អ្នកស្រី​សំរាប់​ឆ្នាំ​២០១៩ នេះ ។​

– ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន នឹងរង​ការ​គំរាម​ធ្វើឃាត​មួយ​ពី​សំណាក់​សមាជិក​កង​អង្គរក្ស​ម្នាក់​របស់ខ្លួន ។​

– ប្រធានាធិបតី​អាមេរិក Donal Trump នឹង​កើត​ជំងឺ​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ខួរក្បាល​រងរបួស​ធ្ងន់ ហើយ​ថាមពល​ចក្ខុ​ថយចុះ​ខ្លាំង ។ សមាជិក​ម្នាក់​របស់​ក្រុមគ្រួសារ​លោក នឹងរង​គ្រោះថ្នាក់​ចរាច​រណ៍​មួយ ។​

– កើតការ​រញ្ជួយ​ដី​ដ៏​ធំ​សម្បើម​មួយ រួមទាំង​រលក​ស៊ូណាមិ ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​នៅ​តំបន់​ទ្វីបអាស៊ី​ដូចជា​៖ ប៉ា​គី​ស្ថាន ឥណ្ឌា ជប៉ុន ទឹកដី​មួយផ្នែក​របស់​ចិន និង​ឥណ្ឌូណេស៊ី រង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ ៕ នារ​តី​

Leave a Reply

Your email address will not be published. Required fields are marked *