អគ្គីភ័យ​នៅ​អគារ​ច្រើន​ជាន់​! ពិតជា​អាសូរ​ណាស់ មនុស្ស​ផ្សង​ជីវិត​សំរូត​ខ្លួន​តាម​ខ្សែកាប​ចុះមក​ដី ខណៈ​អ្នកដទៃ​លោត​… (​វីដេអូ​)

​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ បន្ទាប់ពី​លោត​ចេញពី​អគារ​ច្រើន​ជាន់​សំរាប់​ជួល​ធ្វើ​ការិយាល័យ ដែល​រង​ការឆាបឆេះ​សន្ធោសន្ធៅ​នៅ​រដ្ឋធានី Dhaka ប្រទេស​បង់​ឡា​ដេ​ស ។​

​តាម Daily Mail យ៉ាងតិច​មនុស្ស ១៩ នាក់ ស្លាប់ ហើយ​មនុស្ស​នាក់​ទៀត កំពុង​ជាប់គាំង​ក្នុង​អគារ​កំពុង​ឆាបឆេះ​នេះ ។​

​ក្រុម​សង្គ្រោះ​ព្រមាន​ថា ចំនួន​អ្នកស្លាប់​នឹង​កើនឡើង​ខ្ពស់ ខណៈពេល​ពួកគេ​កំពុង​ប្រមូល​សាកសព​ចេញពី​អគារ ។ ពេលនេះ គេ​នៅ​ពុំទាន់​ដឹងថា មាន​បុគ្គលិក​ប៉ុន្មាន​នាក់​នៅក្នុង​អគារ​ពេល​កំពុង​ឆាបឆេះ​នោះ ។​

​មនុស្ស​យ៉ាងតិច ៦ នាក់ បាន​ស្លាប់ ក្រោយ​ការ​ប្រថុយ​លោត​ចេញពី​អគារ​កម្ពស់ ២២ ជាន់​នេះ ។ សមត្ថកិច្ច​ប្រាប់ថា មនុស្ស​ជាង ៧០ នាក់ កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ៕​

Leave a Reply

Your email address will not be published. Required fields are marked *