​ទីបំផុត​! រកឃើញ​យន្តហោះ​របស់​ក្រុមហ៊ុន Ethiopian Airlines ដែល​បាន​ធ្លាក់​ហើយ និង​សង្វេក​ខ្លាំងណាស់ ព្រោះតែ​មនុស្ស​ទាំងអស់​ស្លាប់​គ្មាន​សល់​!! (វីដេអូ)

​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian ១​គ្រឿង​បាន​ធ្លាក់​នៅក្នុង​រយៈពេល​ដ៏​ខ្លី បន្ទាប់ពី​បាន​ហោះហើរ​ចាកចេញ​ពី​ទីក្រុង Addis Ababa បាន​បណ្តាល​ឲ្យ​មនុស្ស​ទាំងអស់​នៅលើ​យន្តហោះ​ស្លាប់​គ្មាន​សល់ ស្ថិត​នៅ​ក្បែរក្រុង​ ​Bishoftu​ ចម្ងាយ​ប្រហែល​ ៦២ គីឡូម៉ែត្រ ពីព្រលាន ។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​និយាយថា អ្នកដំណើរ ១៤៩ នាក់ និង​សមាជិក​អាកាសយានិក​ចំនួន ៨ នាក់ បាន​ស្ថិតនៅលើ​ជើងហោះហើរ ET302 ពី​រដ្ឋធានី Ethiopian ទៅកាន់​ទីក្រុង Nairobi ប្រទេស​កេ​ន​យ៉ា ។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ជនជាតិ​កាណាដា ៣២ នាក់​, កាណាដា ១៨ នាក់​, ជនជាតិ​អាមេរិក ៨ នាក់ និង​ជនជាតិ​អង់គ្លេស ៧ នាក់​ស្ថិត ក្នុងចំណោម​អ្នកដំណើរ​រងគ្រោះ​ទាំងនោះ ។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ៨ និង ៤៤ នាទី​ព្រឹក រយៈពេល ៦ នាទី បន្ទាប់ពី​យន្តហោះ​ចាស់វស្សា Boeing 737 Max-8 បាន​ហោះ​ចេញពី​ព្រលាន ។​

​គួរ​បញ្ជាក់ថា យន្តហោះ​មួយ​ផ្សេងទៀត​នៃ​ម៉ូ​ដែល​ដូចគ្នានេះដែរ ក៏បាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ធ្លាក់ យ៉ាងតិច ៥ ខែ​មុននេះ នៅពេលដែល​ជើងហោះហើរ Lion Air បាន​ធ្លាក់​ចូលក្នុង​សមុទ្រ​ក្បែរ​ប្រទេស​ឥណ្ឌូនេស៊ី ដោយមាន​មនុស្ស​ជិត ១៩០ នាក់ នៅលើ​យន្តហោះ​ស្លាប់​គ្មាន​សល់ ។​

​មូលហេតុ​នៃ​គ្រោះមហន្តរាយ​មិនទាន់​ច្បាស់​នៅឡើយ​ទេ និង​កំពុងបើក​ការស៊ើបអង្កេត ។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​និយាយថា អ្នកបើក​យន្តហោះ​បាន​រាយការណ៍​អំពី​ការលំបាក ហើយ​បានស្នើ​សុំឱ្យ​ត្រឡប់​ទៅ​ទីក្រុង Addis Ababa វិញ ៕​

Leave a Reply

Your email address will not be published. Required fields are marked *