ទាក់ទង​លែង​បាន ក៏​តាម​ទៅ​មើល​ដល់ផ្ទះ ពុទ្ធោ​! ស្លុតចិត្ត​អស់ហើយ គ្រា​ឃើញ​បំណែក​សាកសព​មិត្តសម្លាញ់​នៅក្នុង​ទូរ​ទឹកកក ដែលជា​ស្នាដៃ​កូនប្រុស​តិ​ច្ឆា​ន​…!​

ប្រិយមិត្ត​ជាច្រើន​បានទទួល​ជ្រាប​រួចហើយ ចំពោះ​ករណី​អំពើ​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​មួយ ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ គ្រា​ដែល​ស្ត្រី​ជា​ម្តាយ​ម្នាក់​ត្រូវ​កូនប្រុស​តិ​ច្ឆា​ន​សម្លាប់​កាត់​ជា​កំណាត់ៗ រួច​ញាត់​ចូលក្នុង​ទូរ​ទឹកកក​ ដ៏គួរឲ្យសង្វេកបំផុត ។​

​តាម​ការស៊ើបអង្កេត​ដំបូង បាន​រកឃើញថា ស្ត្រី​ឈ្មោះ Yuri Taowan អាយុ ៤២ ឆ្នាំ បាន​កំពុង​រស់នៅ​ជាមួយ​កូនប្រុស​របស់​នាង​មានឈ្មោះ Sira Somdech អាយុ ២០ ឆ្នាំ នៅក្នុង​ផ្ទះ ដែលជា​ទីកន្លែង​សាកសព​របស់​នាង​ត្រូវបាន​រកឃើញ ។ នាង​ត្រូវ​បានលឺ​សម្លេង​ចុងក្រោយ​នៅវេលា​ម៉ោង​ប្រហែល ៨ យប់ ថ្ងៃអាទិត្យ នៅពេល​នាង​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​មិត្តភក្តិ​ម្នាក់ ។​

​នាង​មិនអាច​ទាក់ទង​បាន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ហើយ​មិត្តភក្តិ​របស់​នាង​ក៏បាន​ទៅ​មើល​នាង ។ មិត្ត​ភ័ក្តិ​របស់​នាង​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ ត្រូវបាន​ដឹងថា បាន​រត់​សំដៅ​ជនសង្ស័យ​ជា​កូនប្រុស​របស់​ជនរងគ្រោះ ដែល​បាន​និយាយ​លាក់បាំង​ថា ម្តាយ​របស់គាត់​មិន​នៅផ្ទះ​ទេ ។ ទោះ​យ៉ាង មិត្ត​ភ័ក្តិ​នោះបាន​កើតការ​សង្ស័យ ហើយក៏​បានសម្រេច​ចិត្ត​រកមើល ព្រោះ​រថយន្ត​របស់​ជន​រងគ្រោះ​កំពុង​ស្ថិតនៅ​ក្នុងផ្ទះ ។​

Loading...

​ស្ត្រី​ជា​មិត្ត​ភ័ក្តិ​ពិត​បាន​ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេល​នាង​បើក​ទូរ​ទឹកកក ដោយបាន​រកឃើញ​បំណែក​សាកសព​ស្ត្រី​រងគ្រោះ នៅតាម​ថ្នាក់ៗ​នៃ​ទូរ​ទឹកកក​បែបនេះ ។ ដោយមាន​ការភិតភ័យ​រន្ធត់​ខ្លាំង នាង​ក៏បាន​ស្រែក​ឆោឡោឡើង និង​ងាក​ទៅ​សួរ​ជនសង្ស័យ​ជា​កូន អំពី​បំណែក​សាកសព​ទាំងនេះ ។ ប៉ុន្តែ ភ្លាមៗ​នោះ ជនសង្ស័យ​ក៏បាន​ដក​កាំភ្លើង​បាញ់​ក្បាល​ខ្លួនឯង​ដេក​ដួល​ទាំង​ថ្លុកឈាម​តែម្តង ។​

​ទន្ទឹម​នោះ​ផងដែរ មិត្ត​ភ័ក្តិ​ម្នាក់ទៀត​របស់​ជនរងគ្រោះ បាន​ប្រាប់​ប៉ូលីស​ថា ម្តាយ និង​កូនប្រុស​នោះ តែង​ឈ្លោះប្រកែក​គ្នា​ជារឿយៗ តែ​មិនដែល​បង្ក​អំពើហិង្សា​នោះទេ ។ ហើយ​បាន​ប្រាប់​ប៉ូលីស​ថា ជនសង្ស័យ​បានកើត​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ទើបតែ​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ​កាលពី​សប្តាហ៍​មុន ។​

Loading...

​នៅ​កន្លែងកើតហេតុ ប៉ូលីស​បាន​រកឃើញ​កាំបិត និង​ញញួរ ដែល​ពួកគេ​ជឿថា គឺជា​អាវុធ​ក្នុងករណី​អំពើ​ឃាតកម្ម​នេះ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *