អនិច្ចារណាស់! ឪពុក​ត្រូវ​បោះ​បង់​ចោល ស៊ូ​អង្គុយ​រង់​ចាំ​កូន​ស្រី​រមើល​គុណ​នៅ​តាម​ដង​ផ្លូវ រហូត​ដល់ ១០ ឆ្នាំ ដោយ​ចេះ​តែ​សង្ឃឹម​ថា «នាង​នឹង​មក​វិញ​ឆាប់ៗ»

​ថ្មីៗ​នេះ ពលរដ្ឋ​ថៃ​ម្នាក់​បាន​បង្ហោះ​រឿងរ៉ាវ​ចែករំលែក​លើ​បណ្តាញ​សង្គម ពី​រឿង​របស់​បុរស​ចំណាស់​គួរ​ឲ្យ​អនិច្ចារ​ម្នាក់ ដែល​អង្គុយ​រង់ចាំ​កូន​មក​ទទួល​…១០ ឆ្នាំ ហើយ ។​

​លោក Poramet ដែលជា​អ្នក​បង្ហោះ​រឿងរ៉ាវ​នេះ ឲ្យ​ដឹងថា ហេតុការណ៍​កើតឡើង​នៅ​ក្រុង​បាងកក ។ គ្រា​លោក​អង្គុយ​ហូបបាយ ក៏​សម្លឹង​ឃើញ​បុរស​ចំណាស់​ម្នាក់ ។ គាត់​សួរ​ម្ចាស់​ហាង​ថា ហេតុអ្វី​គាត់​អង្គុយ​នៅ​ទីនោះ ហើយ​ស្ថិតក្នុង​សភាព​បែបនេះ​!? ។ ហាក់ដូចជា​និយាយ​រឿងនេះ​ច្រើនដង​ហើយ រហូត​ចាំមាត់​ម្ចាស់​ពោល​ប្រាប់​យ៉ាង​រលូន​ថា​៖

«​ខ្ញុំ​នៅចាំ​ថា កាលពី​ប្រមាណ ១០ ឆ្នាំ មុន មាន​នារី​ម្នាក់​បាន​ឈប់​រថយន្ត​នៅទីនេះ ។ នាង​បាន​ឲ្យ​បុរស​វ័យ​ចំណាស់​ចេញពី​រថយន្ត ហើយ​និយាយ​មួយសន្ទុះ ខ្ញុំ​ពុំ​ឮ​ច្បាស់​ទេ ។ ក្រោយមក នាង​បាន​បើកបរ​រថយន្ត​ចេញទៅ​បាត់ ។ ពេលនោះ ខ្ញុំ​ពុំ​ចាប់អារម្មណ៍​អ្វី​ឡើយ រហូតដល់​ពេលយប់​ជ្រៅ ខ្ញុំ​ក៏​ចេញទៅ​សាកសួរ​… ។​

​គាត់​ប្រាប់ថា កូនស្រី​គាត់​និយាយថា វា​ទៅធ្វើការ ហេតុនេះ​គាត់​នៅចាំ​កន្លែង​នោះ​សិន​ហើយៗ វា​នឹង​ឆាប់​មក​ទទួល ។ ប៉ុន្តែ ដល់​ព្រឹក​ថ្ងៃ​បន្ទាប់ ខ្ញុំ​វិល​មក​ហាង​ធ្វើការ ក៏​ឃើញ​តា​ចាស់​នៅ​ឈរ​កន្លែង​ដដែល​! ខ្ញុំ​ពិតជា​បារម្ភ ហើយក៏​យក​អាហារ​បន្តិចបន្តួច​ឲ្យ​គាត់​ពិសារ​!» ។​

​ពីថ្ងៃ​នោះមក ម្ចាស់​ហាង​តែង​ផ្តល់​អាហារ​ឲ្យ​តា​ចាស់​បរិភោគ​ជាប្រចាំ ។ នាង​ក៏​តែ​ជជីក​សួរថា លោក​មកពីណា​…? តែ​គ្មាន​ចម្លើយ​បន្តិច​សោះ ។

​ក្រោយ​ឮ​រឿង​បែបនេះ Prormet សម្រេច​ដើរទៅ​ក្បែរ​តា​ចាស់​បំណង​រក​វិធី​ជួយ ។ ប៉ុន្តែ សូម្បី​សំណួរ​សាមញ្ញ​ជាអាទិ៍​៖ ឈ្មោះ អ​សយ​ដ្ឋា​ន មកពីណា​….​ល​។ ក៏​ទទួលបាន​ចម្លើយ​១​គប់​គឺ «​កូនស្រី​នឹង​ឆាប់​មក​ទទួល​ខ្ញុំ វា​នឹង​ឆាប់​វិល​មកវិញ​!» តែប៉ុណ្ណោះ ។​

​មុននេះ ប្រហែល​គាត់​និយាយបាន​ស្ទាត់​ល្អ​ណាស់ ប៉ុន្តែ ១០ ឆ្នាំ ហើយ ដែល​គាត់​និយាយ​ដដែលៗ តែ​ឃ្លា​១​គត់​ដូច​ពោល​ខាងលើ ហើយ​ពេលខ្លះ​លោក​ហាក់​ភ្លេចភ្លាំង រអ៊ូ​ម្នាក់ឯង​ថា​៖ «​កូនស្រី​នឹង​វិល​មកវិញ​ឆាប់​!» ។​

Poramet ពិតជា​រន្ធត់ចិត្ត​លោក​ក្រៃ ពេល​ប្រឈម​នឹង​ស្ថានភាព​ពុំដែល​ធ្លាប់​ឃើញ ធ្លាប់​ដឹង​បែបនេះ ។ រូបភាព​តា​ចាស់​អង្គុយចាំ​កូន​មក​ទទួល​ដល់​ទៅ​….១០ ឆ្នាំ ធ្វើ​ឲ្យ​គាត់​សម្រេចចិត្ត​ចែករំលែក​វា​ឡើង​បណ្តាញ​សង្គម ។ ពិតណាស់​! ក្តីសង្ឃឹម​ពិតជា​ស្ទើរ ០% តែ​ទោះយ៉ាងណា វា​ជា​ក្តីសង្ឃឹម​ក្នុង​ភាព​… អស់សង្ឃឹម ។​

​មកទល់ពេលនេះ ចម្លើយ​គឺ​…​អវិជ្ជមាន ។​

​ឱ​នាង​ស្រី​! ម្តេចក៏​សាហាវ​ម្លេះ​!

​ក៏​អាច​ថា នាង​ជួប​គ្រោះថ្នាក់ ? សមត្ថកិច្ច ហេតុអ្វី​មិន​លូកដៃ ។ តែ​យ៉ាងណា នេះ​ជា​រឿង​សត្វលោក ហើយ​វា​កើត​នៅ​ប្រទេស​ថៃ ៕​

Leave a Reply

Your email address will not be published. Required fields are marked *