មកស្គាល់រថយន្ត របស់មេដឹកនាំពិភពលោក គាត់ជិះរថយន្តអ្វីខ្លះ ?

ចំណង់ចំណូលចិត្តមនុស្ស មិនថាមនុស្សសាមញ្ញ មហាសេដ្ឋី អ្នកប្រាជ្ញ ឬ មេដឹកនាំប្រទេសផ្សេងៗ តែងខុសគ្នាស្រឡះ ដូច្នេះហើយ ទើបថ្ងៃនេះគេហទំព័រ «មតិអ្នក» សូមបង្ហាញប្រភេទរថយន្ត ដែលមេដឹកនាំនៅលើពិភពលោកជិះសព្វថ្ងៃ ។

ព្រះទីនាំងរបស់ អាលីហ្សាប៊ែតទី ២ នៃអង់គ្លេស

Loading...

ម្ចាស់ក្សត្រី អាលីហ្សាប៊ែត ទី២ របស់អង់គ្លេស ព្រះអង្គជិះព្រះទីនាំង បេនលេយ៍ (Bentley) អតីតអធិរាជ អាគីហ៊ីតូ ព្រះរាជហប្ញទ័យ តូយ៉ូតា (TOYOTA) ស៊េរី សេនជុរី (Century) ស្របពេលដែលប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ប្រើរថយន្តដែលផលិតនៅក្នុងប្រទេសចិន គឺ Honggi L5. តុបតែងដោយទង់ជាតិកញ្ចក់ពណ៌ក្រហម ជារថយន្តមានតម្លៃថ្លៃជាងគេក្នុងប្រទេសចិន ប្រមាណ 780.000 ដុល្លារ ។ លោកស្រីអធិការបតីអាល្លឺម៉ង់ អង់ហ្គេឡា មែរឃើល ប្រើរថយន្តលីមូស៊ិនរបស់ អូឌី (Audi) និង មែរសឺដេស បេនស៍ (Mercedes Benz) ។

Loading...

រថយន្តរបស់ដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកមានតម្លៃ១.៥០០.០០០ដុល្លារ

រថយន្តរបស់ គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង

ប៉ុន្តែបើកងាកមកមើលរថយន្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ វិញ គ្មាននរណាទំនើប និងថ្លៃលើសគាត់ឡើយ គឺម៉ាក ‘The Beast’ សម្រាប់តែលោក ត្រាំ ជិះម្នាក់ប៉ុណ្ណោះ ។ ជារថយន្តមានសុវត្ថិភាពខ្ពស់ ស្រោបដោយដែកក្រោះ និងកញ្ចក់ការពារគ្រាប់កាំភ្លើង កម្រាស់ ២០ សង់ទីម៉ែត្រ ដែលអាចរងការពារគ្រាប់ផ្ទុះ RPG ពិសេសទៀតវាអាចត្រួតពិនិត្យចាប់សញ្ញាផ្ទុះបានដោយស្វ័យប្រវត្តិ មានបំពង់អុកស៊ីហ្សែនប្រការមានអាសន្ន វាមានតម្លៃ ១.៦០០.០០០ ដុល្លារ ។ ចំណែកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជិះមែរសឺដេស បេនស៍ ស៊េរី Maybach S 600 Pullman Guard វាមានផ្ទាំងដែកការពារខាងក្រោមរថយន្ត ការពារការវាយប្រហារជាយថាហេតុ មានកាមេរ៉ាព័ទ្ធជុំវិញរថយន្ត ការពារគ្រាប់ TNT ទំហំ ១៥ គីឡូក្រាម  មានតម្លៃប្រហែលរថយន្តត្រាំដែរ គឺ ១.៦០០.០០០ ដុល្លារ ។ រីឯរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន វិញ គាត់ប្រើប្រេនដ៍របស់រុស្ស៊ី គឺ Aurus Senat Limo មានការអភិវឌ្ឍម៉ាស៊ីនជាមួយ Porsche របស់អាល្លឺម៉ង់ មានតម្លៃប្រមាណ 59.000.000 ដុល្លារ ត្រូវគេផ្តល់រហស្សនាមថាជា «រ៉ូលរ៉យ» របស់រុស្ស៊ី ។

របស់ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង

របស់ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ឆ្លាក់កញ្ចក់ជាទង់ជាតិ

របស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន

រូប និង អត្ថបទពី praew

ប្រែសម្រួលដោយ សូរ្យសែង

ផ្តល់សិទ្ធិដោយ៖​ មតិអ្នក

Loading...

Leave a Reply

Your email address will not be published. Required fields are marked *