ក្រិច​រកឃើញ​ជន​ចំណាកស្រុក ៤១ នាក់ ក្នុង​ឡាន​ក្លាស្សេ សំណាង​ហើយ ដែល​ប្រព័ន្ធ​ម៉ាស៊ីន​បង្កក​ពុំទាន់​ត្រូវបាន​បើក កុំ​អី​…!

​នា​ថ្ងៃទី​០៤ ខែតុលា មនុស្ស​ចំនួន ៤១ នាក់ ដែល​ចំណាកស្រុក​តាម​កុងតឺន័រ​បង្កក ត្រូវបាន​រកឃើញ គ្រា​រថយន្ត​កំពុង​ចរាចរ​លើផ្លូវ​ហាយវ៉េ ។​

​តាម​មន្ត្រី​ប៉ូលីស​ម្នាក់​ឲ្យ​ដឹងថា ជនអន្តោប្រវេសន៍​ទាំងនេះ ភាគច្រើន​ជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ។ សំណាងល្អ ពួកគេ​ពុំមាន​រងរបួស​អ្វី​នោះ ដោយសារ​ប្រព័ន្ធ​បង្កក​របស់​រថយន្ត​ពុំទាន់​ត្រូវបាន​បើក ។​

​ឥឡូវ គេ​កំពុង​កំណត់​អត្តសញ្ញាណ ហើយ​គ្រាន់តែ​ដឹងថា អ្នក​ទាំងនោះ សុទ្ធសឹង​ចាកចោល​មាតុភូមិ​របស់ខ្លួន ដើម្បី​គេចចេញ​ពី​ការអត់ឃ្លាន សង្គ្រាមរ៉ាំរ៉ៃ និង​ប៉ងប្រាថ្នា​ស្វែងរក​ទីតាំង​ថ្មី សម្រាប់​ចិញ្ចឹមជីវិត​របស់ខ្លួន និង​គ្រួសារ ។​

Loading...

​គួររម្លឹកថា មុននេះ សោកនាដកម្ម​ខ្លោចផ្សារ​មួយ​បាន​កើតឡើង ចំពោះ​ពលរដ្ឋ​វៀតណាម ៣៩ នាក់ ដែល​ត្រូវបាន​បង្កក​រឹង​ស្លាប់​យ៉ាង​វេទនា គ្រា​ពួកគេ​ប៉ង​ឆ្លងដែន​ខុសច្បាប់​ទៅកាន់​អង់គ្លេស ។​

​ធម្មតា​ទេ គ្រា​ប្រឈម​នឹង​ការស្លាប់​ដោយ​អត់ឃ្លាន នោះ​មនុ​ស្សមាន​អ្វី​ទៀត​សម្រាប់​….​បាត់បង់​ទៅ​!? ៕ បូព៌ា​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *