​បាត់បង់​ឱកាស និង​អាម៉ាសមុខ​ថែមទៀត ព្រោះតែ​ទង្វើរ​ចោល​សំរាម​ផ្តេសផ្តាស និង​ប្រើ​សម្តី​មើលងាយ​អ្នកក្រ​បែប​មនុស្ស​…..​ទើប​ចេញពី​ព្រៃ​!

​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ស្លៀកពាក់​ទាន់សម័យ បាន​នាំ​កូនប្រុស​ទៅ​អង្គុយលេង​ក្នុង​សួនច្បារ នៃ​ក្រុមហ៊ុន​ធំ​មួយ នាទី​ក្រុង​សៀង​ហៃ ប្រទេស​ចិន ។ ពួកគេ​អង្គុយ​ចុះ ហើយ​យកនំ​ចំណី​ចេញមក​បរិភោគ​លេងៗ ។​

​មួយសន្ទុះ​ក្រោយ ស្ត្រី​ជា​ម្តាយ​បាន​បោះ​ក្រដាស​ជូ​តដៃ​ចោល​លើ​កម្រាល​ថ្ម ។ នៅ​មិន​ឆ្ងាយ​ពី​នោះ​ប៉ុន្មាន មាន​បុរស​ចំណាស់​ម្នាក់​កំពុង​ដើរ​រើស​សម្រាម ។ គាត់​បាន​សម្លឹង​ឃើញ​គ្រប់​កាយវិការ​របស់​ស្ត្រី​នោះ ហើយ​ដើរមក​រើស​ក្រដាស​លើដី ។ មិនបាន​ប៉ុន្មាន​ផង នាង​ក៏​បោះ​ក្រដាស​ជូត​ដៃ​ជា​លើក​ទី​២ និង​ទី​៣ ។​

​បុរស​ចំណាស់ បាន​ដើរមក​រើស ហើយ​មិន​ស្រដី​អ្វី​ទាំងអស់ ។ ប្រហែលជា​ទើសចិត្ត នៅ​មិន​សុខ នាង​ក៏​បង្ហាញ​ទឹកមុខ​ពេបជ្រាយ​ពោល​ខ្លាំងៗ​ទៅកាន់​កូន​ថា​៖ «​កូនប្រុស​! កូន​ឃើញ​ទេ បើ​ពី​តូច​នៅ​ពុំ​ព្រម​ខំរៀន នោះ​អនាគត​របស់​កូន​បាន​ត្រឹម​ធ្វើ​កិច្ចការ​ដូច​តា​ចាស់​នេះ​ប៉ុណ្ណោះ​!» ។​

Loading...

​ឮ​បែបនេះ តា​ចំណាស់​ទម្លាក់​របស់រប​រ​ចុះ ហើយ​ដើរមក​រួច​ពោលថាៈ សួស្តី​! នេះ​ជា​សួនច្បារ​របស់​ក្រុមហ៊ុន អ្នក​ទាំង​២​ចូលមក​បាន​ដោយ​របៀប​ណា​? ។ ស្ត្រី​រូបនេះ​តប​ខ្លាំងៗ​ថា​៖ ខ្ញុំ​ទើប​ទទួលបាន​លិខិតអញ្ជើញ​ឲ្យ​មក​ធ្វើ​នាយក​សាខា​របស់​ក្រុមហ៊ុន​…. ។​

​ស្រាប់តែ ពេលនោះ បុរស​ម្នាក់​បាន​រត់​ប្រញាប់​មក​សំដៅ​បុរស​ចំណាស់ រួច​ពោល​ទាំង​ឱនលំទោន​ថា​៖ អគ្គនាយក​! ដល់​ម៉ោង​សន្និសីទ​ហើយ​ទាន​! ។​

Loading...

​តា​ចំណាស់​ងាក​រក​បុរស​នោះ ហើយ​ពោល​មួយៗ​ថា​៖ ខ្ញុំ​សំណូមពរ​ឲ្យ​ដកហូត​តំណែង​លោកជំទាវ​នេះ -​គាត់​លើកដៃ​ចង្អុល​ស្ត្រី​រូបនោះ ។ បន្ទាប់មក ក៏​ឆ្លៀត​អង្អែល​ក្បាល​ក្មេងប្រុស​ជា​កូន ហើយ​ប្រាប់ថា​៖ «​ក្មួយប្រុស​! តា​ចង់​យល់ថា ប្រការ​សំខាន់បំផុត លើ​ឆាកជីវិត​នេះ គឺ​ត្រូវ​រៀន​ឲ្យ​ចេះ គោរព​អ្នកដទៃ ទោះបីជា​គេ​ជា​អ្នកណា​ក៏ដោយ ដឹង​ទេ​!!» ៕ ចន្ទ្រា​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *