​រន្ធត់​ណាស់​! ប្តីបាញ់​សម្លាប់​ប្រពន្ធ កូន​ប្រុស​ស្រី​២​នាក់ និង​​រួម​ទាំង​​ឆ្កែ​​សំណព្វ​​២​​ក្បាល រួច​បញ្ចប់​ជីវិត​ខ្លួន​ឯង​តាម​ក្រោយ​​ក្នុង​​​ថ្លុក​ឈាម ដោយ​សារ​តែ​រឿង​មួយ​នេះ​… (វីដេអូ)

​ជា​គ្រួសារ​មួយ​មាន​ជីវភាព​ធូរធា សុភមង្គល ប៉ុន្តែ ថ្ងៃមួយ​អ្វីៗ​ត្រូវ​ពន្លិច​ក្នុង​ថ្លុកឈាម ។ វា​ជា​រឿង​អភព្វ ហើយ​បាន​កន្លង​ហួស តែ​ពេល​ស្តាប់​រឿងនេះ​ទៅ ធ្វើ​ឲ្យ​យើង​នឹក​គិតថា ប្រសិនបើ​… ។​

​នោះ​យ៉ាងតិច ក្មេងប្រុស​ស្រី​គួរ​ឲ្យ​ស្រលាញ់ និង​គ្មាន​កំហុស​២​នាក់ ព្រមទាំង​ឆ្កែ​ជាទី​ស្រលាញ់​របស់​ពួកគេ​២​ក្បាល ប្រហែលជា​ពុំ​ត្រូវស្លាប់​យ៉ាង​អាណោច​អាធ​ម​បែប​នេះឡើយ ។​

​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់ចិត្ត​នេះ កើតឡើង​កាលពី​ថ្ងៃទី​២៤ តុលា បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ ជាមួយនឹង​ឆ្កែ​សំណព្វ​របស់​ពួកគេ​២​ក្បាល ។ គ្មាន​អ្នកណាម្នាក់​៖ សាច់ញាតិ មិត្តភក្តិ អ្នកជិតខាង​អាច​ជឿថា​វា​កើតឡើង​នោះទេ ។​

​តាម​ចម្លើយ​របស់​អ្នកបំរើ​ក្នុងផ្ទះ នោះ​នៅ​យប់​ថ្ងៃទី​២៣ តុលា វេលា​ម៉ោង​ប្រមាណ ៨ និង ០០ នាទី ម្ចាស់​ប្រុស​ពួកគេ បាន​ផឹក​កាហ្វេ​១​កែវ រួច​អង្គុយ​ដេញ​ហ្គី​តា ។ បន្ទាប់មក លោក​បាន​ហៅ​អ្នកបំរើ​ទាំងអស់​មកជួប រួច​ឲ្យ​លុយ​ម្នាក់​មួយចំនួន ។​

… ស្អែក​ឡើង​ពេលព្រឹក ស្ត្រី​អ្នកបំរើ​បាន​ទៅ​គោះទ្វា​បន្ទប់ ដាស់​កូនស្រី​ពៅ ស្រាប់តែ​ឃើញ​ឈាម​កំពុង​ហូរ​ចេញពី​ក្បាល​នាង ។ នាង​ស្រែកហៅ​អ្នកដទៃ រួច​រត់ឡើង​បន្ទប់​ម្ចាស់ផ្ទះ តែ​បន្ទប់​ចាក់សោរ​ជាប់ ទូរស័ព្ទ​ក៏​តេ​ពុំ​ចូល ។ គេ​នាំគ្នា​រាយការណ៍​ប្រាប់​ប៉ូលីស​ភ្លាម ។​

​លទ្ធផល​ស៊ើបអង្កេត​បញ្ជាក់ថា បុរស​ជា​មេ​គ្រួសារ​អាយុ ៤៥ ឆ្នាំ បាន​ប្រើ​កាំភ្លើង​ដើម្បី​បង្ក​ឃាតកម្ម ។ ជនរងគ្រោះ​ដំបូង គឺ​ប្រពន្ធ​របស់ខ្លួន ។ ក្រោយពី​បាញ់​ប្រពន្ធ​រួច ក៏​ដើរចេញ​ក្រៅ​ជក់បារី​មួយសន្ទុះ ក៏​ដើរចូល​បាញ់សម្លាប់​កូនប្រុស​អាយុ ១៨ ឆ្នាំ និង​កូនស្រី​អាយុ ១១ ឆ្នាំ ។ បន្ទាប់មក ក៏​ចាប់​ឆ្កែ​សំណព្វចិត្ត​របស់​គ្រួសារ​២​ក្បាល​ជ្រមុជ​ទឹក​រាល់​តែ​ងាប់ រួច​ដើម្បី​ចូល​បន្ទប់​បាញ់សម្លាប់​ខ្លួនឯង ។​

«​ឃាតករ​» ឈ្មោះ Fransiskus Xaverius Ong ស​ញ្ញាតិ​ឥណ្ឌូណេស៊ី មានរ​បរជា​ពាណិជ្ជករ ។ បុគ្គលិកលក្ខណៈ​របស់​មនុស្ស​នេះ​គឺ​ល្អ ចេះ​គិតគូរ ថែទាំ​គ្រួសារ ប៉ុន្តែ មុន​នោះ ស្ត្រី​ជា​ភរិយា​ឈ្មោះ Margereth Yentin Liana អាយុ ៤៣ ឆ្នាំ បាន​ប្តឹង​សុំ​លែងលះ​ក្រោម​ហេតុផល​ប្តី​ជិត​ក្បត់ ។​

​គេ​សង្ស័យថា បុរស​ជា​ប្តី​ជា​ឪពុក​ល្អ​ម្នាក់​ប្រហែលជា​ធុញថប់​… រឿយ​ណាយ ព្រោះ​ពុំ​អាច​សង្គ្រោះ​សុភមង្គល​គ្រួសារ​វិញ​បាន ទើប​ដាច់ចិត្ត​សាង​សោកនាដកម្ម​នេះ​ឡើង ។​

​ប៉ូលីស​ប្រមូលបាន​សំបុត្រ​ផ្តាំផ្ញើ​២​សន្លឹក មាន​ខ្លឹមសារ​ថា​៖ «​ខ្ញុំ​ពិតជា​នឿយហត់​ណាស់​…​ខ្ញុំ​សុំទោស ។ ហើយ​ខ្ញុំ​ស្រលាញ់​ប្រពន្ធ​កូន និង​ឆ្កែ​ទាំង​២​ណាស់ ។ ខ្ញុំ​មិនអាច​ទុក​ពួកគេ​ក្នុង​ពិភពលោក​នេះ​បានឡើយ​!» ។​

​វេលា​ម៉ោង​ប្រមាណ ៣ និង ០០ នាទី ទៀបភ្លឺ បុរស​នោះ​នៅបាន​ផ្ញើ​សារ​ឲ្យ​មិត្តភក្តិ​យ៉ាងខ្លី ដោយ​សុំ​ឲ្យ​ពួកគេ អធ្យាស្រ័យ ហើយ​សុំ​ឲ្យ​ចងចាំ តែ​ខណៈ​វេលា​ល្អៗ ពេល​នៅ​ជាមួយគ្នា​បាន​ហើយ ។​

​មិត្តភក្តិ​ម្នាក់​នៅបាន​ឆ្លើយតប​៖ ឯង​តា​ប៉ែ​រឿង​ស្អីហ្នឹង ពេល​ម៉ោង ៣ និង ០០ នាទី ទៀបភ្លឺ បែបនេះ​?! ។​

​មនុស្ស​ជាច្រើន​និយាយថា​៖ មនុស្ស​ប្រុស​នោះ​ល្អ យ៉ាងណា ក៏មាន​ពេលខ្លះ ប្រៀបដូចជា​សេះ​គ្មាន​ប​ង្អៀ​រ​អីចឹង នោះ​ពុំទាន់​និយាយ​ដល់​ថា គាត់​អាច​ជ្រុល​ព្រោះ​មូលហេតុ​ផ្សេងៗ ។​

​យ៉ាងណា ម្តេច​មិន​ផ្តល់ឱកាស យក​វា​មក​ដាក់​បង្ហៀរ លត់​ដំឡើង​វិញ ដោយ​យក​កូន​មក​ធ្វើជា​មូលដ្ឋាន នៃ​ដំណោះស្រាយ ។ ពិតណាស់​! គ្មានអ្វី​ឈឺចាប់​ស្មើរ​ការ​ក្បត់ចិត្ត​ឡើយ ប៉ុន្តែ បើ​មានឱកាស​…​ទុក​ឱកាស​… ប្រហែល​អ្វីៗ​អាច​ប្រសើរ​ជាង ។ ច្រាន​មនុស្ស​ឲ្យ​ឯកោ កើត​គំនិត ផ្តេ​ស​ផ្តេ​ស​បែបនេះ​… ៕​

Leave a Reply

Your email address will not be published. Required fields are marked *