ល្បីដល់វៀតណាមទៀត! ស្តាប់​មេប៉ូលីស​ទីក្រុង​ធំ​លំដាប់​ទី​៣​រៀ​ត​ណា​ម ថ្លែង​ពី​រឿង​ជនល្មើស​ច្បាប់​នៅ​ចិន «​សំរុក​» មក​ជ្រកកោន​នៅ​វៀតណាម ពិតជា​គួរ​ឲ្យ​ខ្លាច….

​ថ្ងៃទី​១១ ខែកក្កដា ក្នុង​អង្គប្រជុំ​លើក​ទី​១១ របស់​ក្រុមប្រឹក្សា​ប្រជាជន​ទីក្រុង​នេះ ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ក្រុង បាន​រាយការណ៍​ថា​៖ បច្ចុប្បន្ន ក្រៅពី​អ្នកទេសចរ​ដែល​មក​ទ​ស្សនា​ទីក្រុង ភាគច្រើន​គោរព​ច្បាប់​នោះ បាន​លេចឡើង​នូវ​វត្តមាន​របស់​បណ្តា​ខ្សែបណ្តាញ​ឧក្រិដ្ឋកម្ម​ចែកចេញជា​ក្រុម បក្ខពួក ដើម្បី​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ៈ ល្បែងស៊ីសង​តាម​អ៊ី​ន​ធើរ​ណែ​ត ចាប់ជំរិត​….​ល​។​

​ស្នងការ​នគរបាល​បាន​ដោះស្រាយ​ករណីបែបនេះ នៅ​៦​ខែ​ចុងឆ្នាំ​២០១៨ គឺ​ជាង ៣០០ ករណី ហើយ ៦​ខែ​ដើមឆ្នាំ​២០១៨ មាន​ដល់​ទៅ​ជាង ៥០០ ករណី ឯណោះ ។​

​ឧ​ត្ត​ម​សេនីយ​ស្នងការ​រូបនេះ​បន្តថា ក្នុង​រឿងនេះ​ក៏មាន​កំហុស​ការ​ផ្សំគំនិត​របស់​ពលរដ្ឋ​ទីក្រុង​ដែរ ។ ពួកគេ​ជា​អ្នក​ជួល​ទីតាំង សណ្ឋាគារ ចុះបញ្ជី​អាជីវកម្ម ធ្វើ​ប័ណ្ណ​ស្នាក់នៅ​បណ្តោះអាសន្ន​….​ល​។​

​ក្រោយ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប៉ូលីស​ចិន ទើប​ប្រាកដថា ពួកគេ «​ចាប់យក​ទីក្រុង​» នេះ ជា​កន្លែង​ជ្រកកោន​មួយ​សំរាប់​បក្ខពួក​ខ្លួន និង​ធ្វើ​អាជីវកម្ម​ល្មើសច្បាប់ ។ ជាអាទិ៍ៈ ប្លន់ ជួញ​គ្រឿងញៀន បង្កចលាចល គ្មាន​ស​ណ្ឋា​ប់​ធ្នាប់​….​ល​។​

​ចុងក្រោយ លោក​សង្កត់ធ្ងន់ថា ក្នុងករណី​ដែល​ប៉ូលីស​បំផ្លាញ ចាប់ខ្លួន ៣៥ នាក់​នោះ មាន​ឧក្រិដ្ឋជន​ដល់​ទៅ ២០ នាក់ ដែល​ប៉ូលីស​ចិន​បានចេញ​ដីការ​តាមរក​ចាប់ខ្លួន​! ។​

​ជា​រឿង​មួយ​នៅ​ប្រទេសជិតខាង ចុះ​កម្ពុជា​យើង​វិញ​!? ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *