ផ្ទុះ​ពេក​ហើយ​ទេ​ដឹង​! ខណៈ​ចេញមុខ​អះអាងថា ផលិត​បាន​រថយន្ត​ប្រើ​ទឹក ៤០០ លីត្រ អាច​រត់​បាន 400 km ប៉ុន្តែ ពុំមាន​រូបភាព​បង្ហាញ​សូម្បី​១​សន្លឹក​…

​សារព័ត៌មាន​តំបន់ នា​ប្រទេស​ចិន​ប្រជែង​គ្នា​ផ្សាយៈ «​រថយន្ត​ចំហាយ​ទឹក​» របស់​ក្រុមហ៊ុន Qingnian Car ស្ថិតនៅ​ទីក្រុង Nanjang ខេត្ត Henan បាន​ពិសោធន៍ «​ជោគជ័យ​» តាំងពី​ថ្ងៃទី​២២ ឧសភា ដោយមាន​មន្ត្រី​មូលដ្ឋាន​ចូលរួម​ទស្សនា ។​

​ប៉ុន្តែ ចំណុចរួម​នៃ​អត្ថបទ​ចុះផ្សាយ​គឺ ពុំមាន​រូបភាព​១​សន្លឹក​អំពី «​រថយន្ត​ក្នុង​សុ​បិ​ន្ត​» នោះទេ មានតែ​អំណះអំណាង​របស់​មេដឹកនាំ​ក្រុមហ៊ុន​ថា គេ​ចាក់ទឹក​ពី 300 l – 400 l គឺអាច​រត់​បាន 500 km ។​

​ពេល​រង​ការ​ឈ្លេចសួរ​នោះ នាយក​ក្រុមហ៊ុន​ខាងលើ​បាន​ត្រឹម​ប្រាប់ថា គោលការណ៍​នៃ​ចលនា​របស់​ម៉ាស៊ីន គឺ​ប្រើ​ប្រតិកម្ម​រវាង​ទឹក និង​ម្សៅ​អា​លុយ​មី​ញូ​ម បង្កើតជា​ឧស្ម័ន​អ៊ី​ដ្រូ​ហ្សែ​ន ។ ទន្ទឹម​នោះ មិន​ភ្លេច​សង្កត់ធ្ងន់ថាៈ ការស្រាវជ្រាវ និង​ផលិត ជា​អាថ៌កំបាំង​ពាណិជ្ជកម្ម ហេតុនេះ ខ្ញុំ​ពុំ​អាច​បង្ហើប​ប្រាប់​អ្វី​បាន​!? ។​

​ក្រុមហ៊ុន​នេះ​នៅបាន «​ផ្តល់ព័ត៌មាន​» យ៉ាងច្រើន​ជាអាទិ៍ៈ រថយន្ត​ថោក ហើយ​ប្រតិ​កម្មនេះ​អាច​ច្នៃ​ប្រើ​បាន​សារជាថ្មី​… ល​។

​យូរ​មកហើយ ដែល​ពិភពលោក​បាន​ស្គាល់​ពី​រថយន្ត​ប្រើប្រាស់​ថាមពល​អ៊ី​ដ្រូ​ហ្សែ​ន ប៉ុន្តែ វា​មានតម្លៃ​ថ្លៃ​ណាស់ ។​

South China Morning Post បាន​ប្រដេញ​សម្ភាសន៍​នឹង​លោក Zhang Wensheng លេខា​បក្ស​ក្រុង Nanjang ព្រមទាំង​លោក Huo Haosheng ជា​ចៅហ្វាយក្រុង ប៉ុន្តែ អ្នក​ទាំងពីរ​យក​លេស​ជាប់​បេសកកម្ម​មិន​ក្តាប់បាន​រឿងនេះ​ទេ ៕ ចន្ទ្រា​

​ប្រិយមិត្ត​វិញ យល់​យ៉ាងណាដែរ​! ជឿ​ទេ​?

​ខាងក្រោម​ជា​រូបភាព​នៃ​រថយន្ត​ប្រើ​អ៊ី​ដ្រូ​ហ្សែ​ន​របស់​ក្រុមហ៊ុន Huynhdai កូរ៉េខាងត្បូង​

Leave a Reply

Your email address will not be published. Required fields are marked *