​ចប់​ហើយ​កឺ​កឺ ទៅដល់​ណា លក់​កិ​ត្ត​យស​ជាតិ​ដល់​នោះ​! អូស្ត្រាលី​ចាប់​ប្រមូល «​ស្មូម​អាជីព​» មកពី​ប្រទេស​….​ចិន​!

​ចាប់ផ្តើម​យុទ្ធនាការ ប៉ូលីស​អូស្ត្រាលី​ចាប់បាន​ស្មូម​អាជីព ៧ នាក់ ក្នុងនោះ មាន​ទាំង​មនុស្ស​វ័យ​ចំណាស់ មកកាន់​ទីក្រុង​មែ​ល​ប៊​ន តាមរយៈ​ទិដ្ឋាការ​….​ទេសចរណ៍ ។​

​ក្រុម «​អ្នកទេសចរ​ចិន​» នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ដើរ​សុំទាន ហើយ​សង្ស័យថា កំពុង​ជា​ម្ចាស់​កម្មសិទ្ធិ​សង្ស័យ​បានមកពី​ទង្វើរ​ល្មើសច្បាប់ ។​

​ដំបូង​ឡើយ ពួកគេ​ថា​ជា​មនុស្ស​អនាថា តែ​ក្រោយ​ការ​ស៊ើប​បញ្ជាក់​នោះ ពួកគេ​កំបុង​រស់នៅ​អគារ​…​កណ្តាល​ទីក្រុង ។ លុយ​ដែល​រកបាន​ពួកគេ​ប្តូរ​ទៅជា​លុយ​យន់​ភ្លាម ។​

៦ ខែ​ហើយ ដែល​ពួកគេ​ប្រកប​របរ​សុំទាន ក្រោម​ទិដ្ឋាការ​ជា​ភ្ញៀវទេសចរ​របស់​អូស្ត្រាលី ។​

​អ្នកនាំពាក្យ​ប៉ូលីស​និយាយថា ពិតណាស់​មាន​មនុស្ស​ជាច្រើន​ដែល​ជួប​ទុក្ខលំបាក ក្លាយជា​ស្មូម ប៉ុន្តែ ក៏មាន​ក្រុម​ស្មូម​អាជីព​មក​ប្រជែង ។​

​ពួកនេះ​រកបាន​មធ្យម ៤០០ ដុល្លារ អូស្ត្រាលី (AUD) ក្នុង​១​ថ្ងៃ ។​

​ឱ​កឺ​កឺ​មួយចំនួន​អើយ​! ទៅដល់​ណា លក់​កិ​ត្ត​យស​ជាតិ​ដល់​នោះ​! សុំ​សរសើរ​ហើយ ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *