​ពលរដ្ឋ​វៀតណាម កំពុង​ផ្អើល​នាំ​គ្នា​​ជីក​រក​ត្បូង ខណៈ​រដ្ឋអំណាច​អះអាងថា «​ព្រោះ​ពាក្យ​ច​ចាម​អារាម​» ឥឡូវ​ប៉ះ​សក់ គ្រា​រូបភាព​ត្បូង​កណ្តៀង​នៅក្នុង​ថ្ម​១​ដុំ​ត្រូវបាន​ទម្លាយ​ចេញ​…

​ប្រមាណ​ជាង​១​សប្តាហ៍​នេះ មនុស្ស​រាប់រយ​នាក់​កំពុង​សំរុក​កកាយ​ដី​នៅ​ឃុំ Lieu do ស្រុក Luc Yen ខេត្ត Yen Bai ប្រទេស​វៀតណាម បំណង​ស្វែងរក​ត្បូង​កណ្តៀង ក្រោយពេល​បែកធ្លាយ​ព័ត៌មាន​ថា មាន​គេ​ជីក​បាន​ត្បូង​ប៉ុន​ម្រាមដៃ ហើយ​ត្រូវបាន​ឈ្មួញ​ទិញ​ក្នុងតម្លៃ​ជាង 250.000 USD (​ជាង​ម្ភៃ​ប្រាំ​ម៉ឺន​ដុល្លារ​) ។​

​ដំបូង​ឡើយ អ្នក​ទាំងនោះ បាន​ត្រឹម​ឮ​តៗ​គ្នា ហើយ​រដ្ឋអំណាច​បែរជា​ថា​ពាក្យ​ច​ចាម​អារាម ។​

​ឥឡូវ ដុំថ្ម​មានតម្លៃ​ក្នុងនោះ​ផ្ទុក​ត្បូង​កណ្តៀង​គ្រាប់ ហើយ​ត្រូវបាន​ឈ្មួញ​ពី​រដ្ឋធានី​ហាណូយ ទិញ​ក្នុងតម្លៃ​ខាងលើ បាន​បែកធ្លាយ​លើ​បណ្តាញ​សង្គម ។​

​គេ​បាន​បញ្ជាក់ទៀតថា នេះ​ជា​ត្បូង​កណ្តៀង ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *