ដល់ក​! បុរស​ម្នាក់​សារភាពថា ខ្លួន​ពិតជា​ស្ថិតក្នុង​វីដេអូ​កំពុង​រួមមេត្រី​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ម្នាក់មែន និង​​ទ​ទួ​ច​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រឿង​បែកធ្លាយ​នេះ​… (​វីដេអូ​)

​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា វីដេអូ​ឃ្លី​ប​ចំនួន ៣ បង្ហាញ​ឲ្យ​ឃើញ​បុរស​ពីរ​នាក់ បាន​កំពុង​ភ្ជាប់​ទំនាក់ទំនង​ផ្លូវភេទ​នឹង​គ្នា​យ៉ាង​ស្រើបស្រាល បានចាប់ផ្តើម​រីក​រាលដាល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ វីដេអូ​នោះបាន​ចាប់ផ្តើម​ចរាចរ​យ៉ាង​លឿន ដោយសារតែ​ម្នាក់​ក្នុងចំណោម​បុរស​ទាំងពីរ​នោះ ត្រូវបាន​គេ​ជឿថា ស្រដៀង​ទៅនឹង​រដ្ឋមន្ត្រី​សហព័ន្ធ​នៅក្នុង​រដ្ឋាភិបាល Pakatan Harapan (PH) ។​

​នៅវេលា​ម៉ោង ២ និង ៣១ នាទី ព្រឹក​ថ្ងៃទី​១២ មិថុនា បុរស​ម្នាក់​ឈ្មោះ Haziq Aziz បាន​បង្ហោះ​វីដេអូ​រយៈពេល ៣៥ វិនាទី មួយ​នៅលើ Facebook ដោយបាន​សារភាពថា គាត់​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​បុរស​២​នាក់ ស្ថិតក្នុង​វីដេអូ​កំពុង​ផ្ទុះ​នេះ និង​ដាក់ឈ្មោះ​រដ្ឋមន្ត្រី​រង​ការ​ចោទ​ម្នាក់​ប្រកាន់​ជាប់​ពាក់ព័ន្ធ ។​

Aziz និយាយ​ក្នុង​វីដេអូ​ថាៈ «​វីដេអូ​នោះ​ត្រូវបាន​ថត​ដោយ​គ្មាន​ការអនុញ្ញាត កាលពី​ថ្ងៃទី​១១ ឧសភា ក្នុងអំឡុងពេល​បោះឆ្នោត​ក្រុង Sandakan ស្ថិតក្នុង​បន្ទប់​រដ្ឋមន្ត្រី នា​សណ្ឋាគារ Four Points» ។​

«​ខ្ញុំ​សូម​ជំ​រុញឱ្យ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) ធ្វើការ​ស៊ើបអង្កេត​លើ​រូបគាត់​ចំពោះ​អំពើពុករលួយ ។ គាត់​មិន​សម​ធ្វើជា​មេដឹកនាំ​ទេ​» ។​

​មិនយូរប៉ុន្មាន​បន្ទាប់​ពី​វីដេអូ​ផ្លូវភេទ​ចាប់ផ្តើម​រីក​រាលដាល​កាលពី​ម្សិលមិញ សមាជិក​ក្រុមប្រឹក្សា​ជាន់ខ្ពស់​របស់ UMNO លោក Datuk Lokman Noor Adam បានដាក់​ពាក្យស្នើសុំ​ឱ្យ​ប៉ូលីស​រាយការណ៍​អំពី​វីដេអូ​នោះ ។ គាត់​ត្រូវបាន​គេ​ដកស្រង់​សម្តី​ដោយ The Star ថា​និយាយថា​៖

«​ខ្ញុំ​ចង់ឱ្យ​ប៉ូលីស​ស៊ើបអង្កេត​មើល​ភាពត្រឹមត្រូវ​នៃ​វីដេអូ​ទាំងនេះ ដែល​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ និង​ក៏ដូចជា “​តួអង្គ​” ពាក់ព័ន្ធ​ផងដែរ ។​

​ចំណែក លោកនាយក​រដ្ឋមន្ត្រី Tun Dr Mahathir Mohamad ក៏បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​មិន​បានដឹង​អ្វី​ឡើយ​អំពី​វីដេអូ​ដែល​ត្រូវបាន​ចោទប្រកាន់​នេះ ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋមន្ត្រី PH ។ គាត់​ត្រូវបាន​គេ​ដកស្រង់​សម្តី​ដោយ​អ៊ី​ម៉ែ​ល​ម៉ា​ឡេ​ដោយ​និយាយថា​៖

«​ខ្ញុំ​មិន​បានលឺ​រឿងនេះ​ទេ ។ ហេតុនេះ ខ្ញុំ​ពុំទាន់​អាចធ្វើ​អត្ថាធិប្បាយ​បានឡើយ​» ។​

​ទន្ទឹមនឹង​នេះដែរ រដ្ឋមន្ត្រី​រូបនោះ កំពុង​រង​ការ​ចោទសួរ មិនទាន់​បានចេញ​សេចក្តីថ្លែងការណ៍​ដោះស្រាយ​ការចោទប្រកាន់​ទាំងនេះ​នោះទេ ៕​

Leave a Reply

Your email address will not be published. Required fields are marked *