​មិន​ថា​ស្រុក​ខ្មែរ​ទេ «​កឺ​កឺ​» ព្រហើន​ហ៊ាន​កាង​សមុទ្រ​ស្រុក​យួន ទុក​សំរាប់តែ​ភ្ញៀវទេសចរ​ចិន​គ្នា​ឯង លទ្ធផល​គឺ​…

​ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ដែល​ថត​ស្លា​កមួយ នា​តំបន់​ឆ្នេរសមុទ្រ អាចជា ញ៉ា​ត្រាង (NHA RRANG) ប្រកាស​យ៉ាង​ព្រហើន​ថាៈ «​នេះ​ជា​តំបន់​សំរាប់​ភ្ញៀវ​ចិន​» ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម ។​

​បន្ទាប់​ករណីនេះ​បានកើត​ឡើង រលក​កំហឹង​ជនជាតិ​វៀតណាម បាន​ផ្ទុះ​កញ្ជ្រោល​ឡើង ហើយ​អាជ្ញាធរ​ក៏​ស្ទុះស្ទារ​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ ។​

​ប៉ុន្នឹង​ហើយ ក៏​ពលរដ្ឋ​ស្រុក​នេះ​ពុំ​យល់ព្រម ដោយ​ទាមទារ​ឲ្យ​បង្ហាញ​អត្តសញ្ញាណ ក៏ដូចជា​ឈ្មោះ​ក្រុមហ៊ុន ដើម្បី​ពួកគេ​ពួតដៃ​ដោះស្រាយ​តាមរបៀប​ជា «​ម្ចាស់ផ្ទះ​» គឺៈ ជនជាតិ​វៀតណាម​នឹងធ្វើ​ពហិការ​មិន​ទៅកាន់​ទីនោះ​ទៀត ។​

​អាជ្ញាធរ​ប្រកាស​បន្ថែមថាៈ ឆ្នេរសមុទ្រ​ពុំ​អនុញ្ញាត​ឲ្យ​ជា​សម្បត្តិ​របស់​ជន​ណា​ទាំងអស់ ព្រោះ​វា​ជា​សម្បត្តិ​សាធារណៈ​! ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *