សាហាវ​ទៀតហើយ​! គឹម ជុង​អ៊ុន ប្រហារជីវិត​ឧត្តមសេនីយ៍​ម្នា​ក់ ពី​ចោទប្រកាន់​ធ្វើ​រដ្ឋប្រហារ ដោយ​បោះ​ឲ្យ​ត្រី​ Piranha ស៊ី​…

​តាមសារព័ត៌មានបរទេស​ msn ចុះផ្សាយឲ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-un ត្រូវគេ​រាយការណ៍​ថា បាន​ប្រហារជីវិត​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ ពីបទ​ធ្វើ​ផែនការ​រដ្ឋប្រហារ ដោយ​បោះ​ចូលទៅក្នុង​អាង​ត្រី​ស៊ីសាច់​មនុស្ស (Piranha) ។​

​ឧ​ត្ត​ម​សេនីយ៍​រង​ការ​ចោទ​ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​នោះ ត្រូវបាន​គេ​ជឿជាក់ថា ជា​ជនរងគ្រោះ​ចុងក្រោយ​បំផុត​របស់​មេដឹកនាំ​ផ្តាច់ការ​វ័យក្មេង​រូបនេះ ដែល​ធ្លាប់បាន​ប្រហារជីវិត​មន្ត្រី​ជា​កូនចៅ​អស់​ជាច្រើន​នាក់ ក្នុងនោះ​សូម្បី​ឪពុកមា​របស់ខ្លួន​ផងដែរ ។​

​បើ​យោងតាម​សារព័ត៌មាន Daily Star បានឱ្យដឹងថា ឧ​ត្ត​ម​សេនីយ៍​រូបនោះ​ត្រូវបាន​សម្លាប់​ដោយ​បោះ​ចូលទៅក្នុង​អាង​ត្រី​ស៊ីសាច់​មនុស្ស នៅក្នុង​ភូមិគ្រឹះ​របស់លោក Kim Jong-un ស្ថិតក្នុង​ទីក្រុង Pyongyang បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់ថា​រៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ ។​

​ជាមួយ​ការប្រហារជីវិត​ដ៏​សាហាវ​នេះ របាយការណ៍​អះអាងថា ឧ​ត្ត​ម​សេនីយ៍​ខាងលើ​ត្រូវបាន​គេ​វះ​ដៃ និង ដងខ្លួន មុនពេល​បោះ​ឱ្យ​ត្រី Piranha រាប់រយ​ក្បាល​ស៊ី ដែល​នាំចូល​ពី​ប្រទេស​ប្រេ​ស៊ី​ល ៕​

Leave a Reply

Your email address will not be published. Required fields are marked *