​ក្រោយ​សោកនាដកម្ម​ឪពុក​ម៉ែ​កូន​ត្រូវរន្ទះបាញ់ស្លាប់ទាំង៣​ រួម​ទាំង​​សត្វ​​​ចិញ្ចឹម​​ច្រើន​ក្បាល អ្នកជំនាញ​បានបង្ហាញ​ពី «​វិធី​ការពារ​» ក្នុងអំឡុងមានភ្លៀងរន្ទះគឺ​ត្រូវ​អនុត្ត​​វិធី​ទាំង​នេះ…

​ប្តី​ប្រពន្ធ​ឥណ្ឌា​មួយ ដែល​ប្តី​មានឈ្មោះ S. Elangovan អាយុ ៣៨ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ P. Kaliammah អាយុ ៣៦ ឆ្នាំ និង​កូនប្រុស​របស់​ពួកគេ​ឈ្មោះ E. Vinesh អាយុ ៣៦ ឆ្នាំ ត្រូវបាន​រាយការណ៍​ថា បាន​ស្លាប់​ទាំងអស់គ្នា នៅក្នុង​ការ​ហេតុការណ៍​រន្ទះបាញ់ កាលពី​វេលា​ម៉ោង ៤ ល្ងាច​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ។​

​មេប៉ូលីស​ឈ្មោះ Supt Muhd Nur Hishamuddin Hashim បាន​និយាយថា សមាជិកគ្រួសារ​បានស្នើ​សុំ​អ្នកជិតខាង​ជួយ​ស្វែងរក​ជនរងគ្រោះ​ទាំង​៣​ឪពុក​ម៉ែកូន បន្ទាប់ពី​ពួកគេ​ពុំ​ឃើញ​វិល​ត្រឡប់មកផ្ទះ​វិញ បន្ទាប់ពី​ទៅកាន់​កសិដ្ឋាន​ចិញ្ចឹម​ពពែ ។ មេប៉ូលីស​រូបនេះ​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា​៖

«​ក្មេង​ម្នាក់ទៀត អាយុ ៩ ឆ្នាំ បាន​រងរបួស​ត្រង់​ជើង នៅក្នុង​ហេតុការណ៍​រន្ទះបាញ់​នេះ​ផងដែរ ។ យើងខ្ញុំ​បានទទួល​ព័ត៌មាន​អំពី​ហេតុការណ៍​នេះ នៅវេលា​ម៉ោង ១១ និង ៥០ នាទី​យប់ ហើយ​នៅពេល​មកដល់​កន្លែងកើតហេតុ សមត្ថកិច្ច​យើង​បាន​រកឃើញ​សាកសព​៣​នាក់​» ។​

«​អ្នកជិតខាង​ដែល​ទៅកាន់​កសិដ្ឋាន​នោះ ដំបូង បានលឺ​សម្លេង​ស្រែកយំ​របស់​ក្មេងរងគ្រោះ មុនពេល​រកឃើញ​ជន​រងគ្រោះ​ទាំងបី ។ គេ​បាន​ជឿថា ភ្លៀង​ខ្លាំង​លាយឡំ​នឹង​ផ្គរ​រន្ទះ នៅពេលនោះ​» ។​

​ប៉ូលីស​ក៏បាន​រកឃើញ​សត្វ​ពពែ​ចំនួន ៧ ក្បាល និង​ឆ្កែ ២ ក្បាល ងាប់​នៅ​កន្លែងកើតហេតុ​ផងដែរ ដោយមាន​ស្លាកស្នាម​រលាក ដោយសារ​ត្រូវ​រន្ទះបាញ់ ។​

​ទាក់​ទឹង​សោកនាដកម្ម​ដោយសារ​រន្ទះបាញ់​ដ៏​សាហាវ​នេះ​ផងដែរ អ្នកជំនាញ​ការការពា​រ​រន្ទះ លោក Hartono Zainal Abidin បាន​ទូន្មាន​ដល់​ប្រជាជន​ម៉ាឡេស៊ី ត្រូវមាន​ការប្រុងប្រយ័ត្ន​បន្ថែម ។​

​លោក​បាន​ពន្យល់​ប្រាប់ The Star អំពី​វិធី​ការពារ​ខ្លួន ក្នុងអំឡុងពេល​ភ្លៀង​ផ្គរ​រន្ទះ​យ៉ាង​ដូច្នេះ​ថា​៖

«​ត្រូវ​ប្រញាប់​រត់​ស្វែងរក​ទី​ជំរក​ភ្លាមៗ នៅពេល​អ្នកឃើញ​ពពក​ខ្មៅ ផ្លេកបន្ទោរ ឬ លឺ​សម្លេង​ផ្គរលាន់ ។ ចូល​ជ្រក​ក្នុង​អគារ​ធំ ក្នុង​ឡាន​របស់​អ្នក ឬ ខាងក្រោម​រចនាសម្ព័ន្ធ​ធំៗ​ដូចជា​ស្ពាន​ជាដើម ។ ត្រូវ​បន្ត​នៅ​ទីនោះ​ក្នុង​រយៈពេល​យ៉ាងហោច​ណស់ ៣០ នាទី បន្ទាប់ពី​សម្លេង​ផ្គរលាន់​ចុងក្រោយ​» ។​

​លើសពីនោះ Hartono ក៏បាន​និយាយថា ប្រសិន​អ្នក​ចេញទៅ​វាល​ខាងក្រៅ អ្នក​ត្រូវ​ស្លៀក​ខោអាវ​សើម ដើម្បី​ជាង​វាង​រងរបួស​ធ្ងន់​ធ្ង​រ ប្រសិន​រង​ការវាយប្រហារ​ពីរ​ន្ទះ ។ អ្នកជំនាញ​រូបនេះ ក៏បាន​ប្រាប់​ពី​វិធី​បង្ការ​មួយ​ទៀតថា ទីតាំង​ការពារ​រន្ទះ (​អង្គុយច្រហោង​ដាក់​ជើង​ទន្ទឹមគ្នា និង​យកដៃ​ខ្ទប់​​ស្លឹកត្រចៀក កុំ​ដេក​ឲ្យ​សោះ​) ក៏​ជា​ជំនួយ​ផងដែរ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *