គ្រោះថ្នាក់​ប៉ិច​ពន្លក​លើ​បណ្តាញ​សង្គម ទើប​នាំគ្នា​ទប់ស្កាត់​…

​សិស្សស្រី​ម៉ាឡេស៊ី​ម្នាក់ ទទួលបាន​ចម្លើយ​ពី​ការបោះឆ្នោត​របស់​បណ្តាញ​សង្គម​ថា គួរ​ស្លាប់ ៦៩% មិនយូរប៉ុន្មាន នាង​ក៏​ធ្វើអត្តឃាត​តែម្តង ។​

​សមត្ថកិច្ច​នៅ​ប៉ែក​បូព៌ា​ខេត្ត Sarawak ម៉ាឡេស៊ី ឲ្យ​ដឹងថា ក្មេងស្រី​អាយុ ១៦ ឆ្នាំ បាន​បង្ហោះ​ផ្សាយ​ការបោះឆ្នោត​លើ Story ប្រតិបត្តិការ​ដ៏​ល្បីល្បាញ​របស់ Instagram សំណូមពរ​ឲ្យ​អ្នកតាមដាន​ខ្លួន​ជួយ​ជ្រើសរើស​គ្រោងការណ៍ «​ស្លាប់​» ឬ «​រស់​» ។

​នារី​ជំទង់​នេះ​សរសេរថាៈ «​ប្រការនេះ​ពិតជា​សំខាន់​ណាស់ ចូរ​ជួយ​ខ្ញុំ​សម្រេចចិត្ត​មើលថា​ខ្លួន​ខ្ញុំ​គួរ​រស់ ឬ គួរ​ស្លា​ប់ណ៎​!» ។​

​ក្រោយពេល​ទទួលបាន​ជម្រើស (​បោះឆ្នោត​) ៦៩% គឺ «​ស្លាប់​» នាង​បានបញ្ចប់​ជីវិត​របស់​ខ្លួន​មែនទែន​តែម្តង ។​

​បញ្ហា​ផ្ទុះឡើង​ក្រោយ​ហេតុការណ៍​នេះ ហើយ​បើតាម​មេធាវី Ramkarpal Singh នៅ​រដ្ឋ Penang នោះ អ្នក​ដែល​បាន​ជួយ «​រើសយក​គ្រោងការណ៍​សា្ល​ប់​» អាច​ត្រូវ​ឡើង​តុលាការ ក្រោម​បទ​ចោទប្រកាន់ថាៈ «​ជំរុញ​ឲ្យ​អ្នកដទៃ​ធ្វើអត្តឃាត​!» ។​

​លោក​ពោលៈ «​នាង​ប្រហែល​នៅមាន​ជីវិត ប្រសិនបើ​អ្នក​ដែល​នាង «​ពឹងពាក់​» បោះឆ្នោត​ផ្សេង​វិញ​នោះ ។ នាង​ប្រកា​ដ​ជា​រក​ដំណោះស្រាយ​ផ្សេង ដោយ​ពុំ​សម្លាប់ខ្លួន ។ តែ​នេះ​……» ។​

​ក្នុង​ច្បាប់​ម៉ាឡេស៊ី ទង្វើ​បែបនេះ គេ​ហៅថា ជំរុញ​ការធ្វើអត្តឃាត (​សម្លាប់​មនុស្ស​) ចាំបាច់​ត្រូវ​ប្រឈម​នឹង​តុលាការ ។​

​ប្រិយមិត្ត​! បណ្តាញ​សង្គម​ជា​កាំ​បិតមុខ​២ អ្វីៗ​អាស្រ័យ​លើ​វិចារណញ្ញាណ​របស់​យើង បើ​មិន​ច្បាស់ កុំ​លោ​លេង​! ៕ នារ​តី​

Leave a Reply

Your email address will not be published. Required fields are marked *