ឱ​ជីវិត​អ្នក​ចំណាកស្រុក​! នារី​អ្នកបំរើ​ម្នាក់ គ្រាន់តែ​ភ្លេច​យក​របស់​ហាលថ្ងៃ​ទុក ត្រូវ​ម្ចាស់ចិត្តកំណាច​ផ្ទះ​ចាប់ចង​ឱប​ដើមឈើ​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​ស្ទើរ​…​ឆេះ​!

​ស្ត្រី​អាយុ ២៦ ឆ្នាំ ឈ្មោះ Acosta Baruelo សញ្ជាតិ​ហ្វីលីពីន បាន​ធ្វើជា​អ្នកបំរើ​ឲ្យ​ក្រុមគ្រួសារ​អ្នកមាន​មួយនា​រដ្ឋធានី Riyadh របស់ Audi Arabia បាន​ប៉ុន្មាន​ខែ​ហើយ មុន​ពេលដែល​ម្ចាស់​របស់​នាង​បាន​ខឹងសម្បារ ព្រោះតែ​ជ្រុល​យក​របស់​តុបតែង​មានតម្លៃ​ហាល់ថ្ងៃ ហើយ​ភ្លេច​យក​ចូល ជាហេតុ​ធ្វើ​ឲ្យ​វា​ប្រែ​ពណ៌ ។​

​ទណ្ឌកម្ម​បាន​ធ្លា​ក់លើ​ខ្លួន​ភ្លាម ។ ម្ចាស់​របស់​នាង​បាន​ចង​ផ្អោប​នាង​នឹង​ដើមឈើ​ធំ​មួយ​ក្នុង​ឧទ្យាន ដោយ​សំអាងថា អ្នកបំរើ​ក៏ត្រូវ​រង​ភាព​ក្តៅហែង​ដូចដែល​របស់​នោះបាន​រង​ទទួល​ដែរ ។​

​អ្នកបំរើ​ម្នាក់​ក៏​ជា​អ្នកស្រុក​មកពី​ហ្វីលីពីន​ដែរ បាន​លប​ថតរូប​នេះ​នៅ​ថ្ងៃទី​០៩ ឧសភា កន្លងមក ហើយ​ក៏បាន​បង្ហោះ​វា​លើ​បណ្តាញ​សង្គម ។ រលក​កំហឹង​បាន​បាញ់​ឆ្ពោះទៅកាន់​គ្រួសារ Saudi Arabia ទាំងឡាយ ។ ក្រសួងការបរទេស​ហ្វីលីពីន (DFA) ក៏បាន​ធ្វើ​បែបបទ​នាំយក​នាង​មក​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​នៅ La Union ប្រទេស​ហ្វីលីពីន​វិញ ។​

​អ្នកបំរើ​អភព្វ​រូបនេះ​ពុំបាន​ទទួល​សំណង​អ្វី​បន្តិច​ទេ តែ​យ៉ាងណា នាង​បាន​ត្រឡប់មកផ្ទះ​ដែរ ។ អ្នកកាសែត​នៅ​ស្រុកកំណើត​នាង​បាន​សាកសួរ ហើយ​នាង​ប្រាប់ថាៈ «​ខ្ញុំ​ពិតជា​អរគុណ​ដល់​អ្នក​ដែល​បាន​ជួយ​ខ្ញុំ ។ ប៉ុន្តែ នៅមាន​ជនជាតិ​ហ្វី​លី​ពិន​ច្រើន​នាក់​ទៀត កំពុង​ទទ្ទឹង​រង់ចាំ ក្រែង​បាន​ដូចជា​រូបខ្ញុំ -​អ្នក​ដែល​បាន​ទម្លាយ​រឿង​ខ្ញុំ​ចេញ​… ។ សង្ឃឹមថា ពួកគេ​នឹង​ទទួលបាន​ការសង្គ្រោះ​» ។​

​អ្នក​ធ្វើបាប​ខ្ញុំ នឹង​ជួប​បាបកម្ម ព្រោះ​អ្នក​ដែល​លោក និង​គ្រួសារ​លោក ធ្វើបាប គេ​ក៏​ជាម​នុស្ស គ្រាន់តែ​គេ​ក្រ ទើប​ក្លាយ​ជាំ​អ្នកបំរើ​របស់លោក​ប៉ុណ្ណោះ ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *