ប្រសិនបើ​ម្នាក់ៗ​កុំ​ប្រហែស​តែ ២-៣ វិនាទី នោះ​ហេតុការណ៍​គួរ​ឲ្យ​ព្រឺព្រួច​នេះ​ប្រហែលជា​គ្មាន​…​កើតមាន​ទេ​! (​វីដេអូ​)

​ព្រឹត្តិការណ៍​ដ៏​គ្រោះថ្នាក់​ដ៏​សាហាវ បាន​ឆក់យក​ជីវិត​មនុស្ស​ក្នុង​មួយប៉ប្រិចភ្នែក​នេះ កើត​នៅ​ថ្ងៃទី​០៧ ឧសភា នា​ភូមិ Gulu ប្រជុំជន Yatan ខេត្ត​អាន ហ៊ុយ ប្រទេស​ចិន ។ ស្ត្រី​២​នាក់​ប្រែង​ជែង​គ្នា​នៅ​ថ្នល់បំបែក ទោះបីជា​ពេលនោះ​ល្បឿ​ម៉ូតូ​របស់​ពួកគេ​ពិតជា​យឺត​ណាស់​ក្តី ។ ម៉ូតូ​ប៉ះគ្នា​ដួល​ធ្វើ​ឲ្យ​អ្នកបើក​បាត់​ជំហរ ក៏​ដួល​លើ​កណ្តាល​ថ្នល់ ស្រាប់តែ «​មជ្ជ​រាជ​» មួយ​កំពុង​បោះពួយ​យ៉ាង​លឿន បាន​យក​ច​ង្កូ​ច​គេ ហើយក៏​ក្រឡា​ប់ស​ង្ត់​ថែមទាំង​ជះ​ដី​ចេញ​គ្របពីលើ​គួរ​រន្ធត់​បំផុត ។​

​ស្ត្រី​ម្នាក់​ក្នុងចំណោម​២​នាក់​នោះ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ត្រូវ​រថយន្ត​ក្រឡាប់​សង្កត់​បាត់បង់​ជីវិត​នៅនឹងកន្លែង​តែម្តង ខណៈ​ស្ត្រី​ម្នាក់ទៀត​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ពុំមាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ ។​

​កង្វះ​នៃ​ការយោគយល់​គ្នា និង​ការបើកបរ​ល្បឿន​លឿន រថយន្ត​ចាស់​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ គឺជា​មូលហេតុ​នៃ​ករណីនេះ ។​

​ទោះបី​កុំ​ថា ២-៣ វិនាទី សូម្បី ២-៣ នាទី បើ​អាច​កុំ​ចង់​ឈ្នះ​ចាញ់​គ្នា​ធ្វើ​អ្វី ៕​

ទស្សនាវីដេអូទាំងស្រុង៖ (VIDEO)

 

Leave a Reply

Your email address will not be published. Required fields are marked *