«​យើង​ចិញ្ចឹម​កូន​ទុក​សំរាប់​ឯង​វាយដំ​​ឬ?» ឪពុកក្មេក​ទ្រាំលែងបាន​នឹង​ទង្វើ​ហិង្សា​របស់​កូនប្រសារ​មកលើ​កូនស្រី​ខ្លួន ព្រលែង​មួយ​ទំហឹង​កណ្តាល​ទីសាធារណៈ​ឡើង​… (​វីដេអូ​)

​ខ្សែ​វីដេអូ​ទើប​ត្រូវបាន​ចែករំលែក​លើ​បណ្តាញ​សង្គម Weibo របស់​ចិន ។ គេ​ឃើញ​បុរស​ចំណាស់​ពាក់អាវ​ពណ៌​ស កំពុង​វាយប្រហារ​មួយ​ទំហឹង​លើ​បុរស​វ័យក្មេង​ម្នាក់​… ។ នោះ​គឺជា​កូនប្រសារ​របស់គាត់ ប្រសិន​ស្តាប់​សម្តី​ជេរប្រទេចៈ «​ឯង​វាយ​កូនស្រី​ខ្ញុំ ។ ខ្ញុំ​ចិញ្ចឹម​កូនស្រី​របស់ខ្ញុំ​ឲ្យ​ពេញវ័យ​ទុក​សំរាប់​ឯង​វាយដំ​ឬ​? ពេល​ឯង​វាយ​វា ឯង​ធ្លាប់​គិតថា​មាន​ថ្ងៃ​នេះដែរ ឬទេ​?» ។​

​តាម​ការរៀប​រាប់រប​ស់​ឪពុក​ម្នាក់នេះ នោះ​គឺ​កូនប្រសារ​ប្រុស​ម្នាក់នេះ​ជា​មនុស្ស​គ្មាន​បានការ មិន​អាំ​ច​មើលថែ​ប្រពន្ធ​កូន​បាន ខណៈ​គាត់​បាន​ស្រែក​ខ្លាំងៗ​៖ «​ឯង​មាន​ដែល​ចំណាយ​១​កាក់​១​សេន ទិញ​ដឹក​ដោះ​គោ​ឲ្យ​កូនស្រី​របស់​ឯង​ទេ​? ឯង​ដែល​សម្រេច​ភារៈកិច្ច​ជា​ឪពុក​ម្តងណា​ដែរ​ទេ ហ្អា​ស​!» ។​

​គាត់​នៅបាន​យក​រំពាត់​វាយ​បន្ថែម​… ។ ខណៈពេល​នោះ បុរស​វ័យក្មេង​បាន​ត្រឹម​អង្គុយ​ស្ងៀម​លើកដៃ​រង​រំពាត់ ហើយ​និយាយ​ពាក្យ​សុំទោស​ដែល​ស្តាប់ទៅ​គ្មាន​ន័យ​សោះ​! ។​

​ហេតុការណ៍​នេះ​កើតឡើង​បាន​ទាក់ទាញ​អារម្មណ៍​របស់​អ្នកលេង​អ៊ិន​ធើរ​ណែ​ត​យ៉ាងខ្លាំង ។ ភាគច្រើន​សម្តែង​ការ​តូចចិត្តតូចថ្លើម ដែល​ពុំ​ទទួល​បានការ​គាំពារ​ពី​ឪពុកម្តាយ​ដូច​នាង​ខាងលើ ។​

​ស្ទើរតែ​ទាំងអស់​លើកឡើងថាៈ តាមច្បាប់​គឺ​ខុស តែ​សំរាប់​ច្បាប់​គ្រួសារ គឺ​ពិតជា​ត្រឹមត្រូវ​ណាស់​! គាត់​ជា​ឪពុក​ល្អ​បំផុត​ពិភពលោក​! ។​

​យើង​ចិញ្ចឹម​កូន​ទុក​ឲ្យ​ឯង​វាយដំ​ឬ​? ៕ ច​ន្ទា​

ឪពុកបង្កើត កូនស្រី និងចៅជាទីស្រលាញ់

Leave a Reply

Your email address will not be published. Required fields are marked *