លោក Trump និយាយ​អ្វី្ គ្រា​ដែល​ចិន «​វាយបក​» ដោយ​អនុវត្ត​ពន្ធ​លើ​ទំនិញ​តម្លៃ ៦០ ពាន់​លាន​ដុល្លារ នាំចូល​ពី​អាមេរិក​?

​ក្នុង​ពិធី​ទទួល​នាយករដ្ឋមន្ត្រី Hungary Viktor Orban ថ្មីៗ​នេះ ការអនុវត្ត​ពន្ធ​ថ្មី នឹង​នាំមក​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដល់​ក្រ ដល់​ក្រសួង​ហិ​រ​ញ្ច​វត្ថុ​អាមេរិក ។ មុន​នោះ បើតាម Bloomberg ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក នៅ​ថ្ងៃទី​១៣ ឧសភា បានប្រកាស​ឲ្យ​ដឹង​ពី​បញ្ជីរាយនាម​មុខទំនិញ មានតម្លៃ​ជាង ៣០០ ពាន់​លាន​ដុល្លារ របស់​ចិន​នាំចូល​អាមេរិក នឹងត្រូវ​រង​ពន្ធ ២៥ % ជាអាទ៍​មាន​៖ ខោអាវ​កូនក្មេង របស់​លេង ទូរស័ព្ទ​ចល័ត និង Laptop ។​

​ប្រធានាធិបតី​អាមេរិក Donald Trump សង្កត់ធ្ងន់ថា ការតបត​ដោយ​យកពន្ធ​លើ​ទំនិញ​អាមេរិក នាំចូល​ចិន ៦០ ពាន់​លាន​ដុល្លារ ពុំបាន​ធ្វើ​ឲ្យ​វ៉ាស៊ីនតោន​ជួបប្រទះ​នឹង​ការលំបាក​អ្វី​ទេ ផ្ទុយទៅវិញ​វា​បាន​ជួយ​ជំរុញ​ឲ្យ​អាមេរិក​ឈានទៅ​កាន់​ទីតាំង​ថ្មី​មួយ មិនអាច​ប្រសើរ​ជាង​នេះ ។​

​យ៉ាងណា បើតាម Spunik នៅ​ថ្ងៃទី​១៤ ឧសភា នោះ​ប្រធានាធិបតី​អាមេរិក នៅ​ពុំទាន់​បញ្ជា​ឲ្យ​អនុវត្ត​ទេ ដោយ​លោក Trump បាន​ពោលថាៈ យើង​មាន​សិទ្ធិ​វាយ​ពន្ធ ២៥% លើ​ទំនិញ​តម្លៃ ៣២៥ ពាន់​លាន​ដុល្លារ របស់​ចិន ប៉ុន្តែ ការសម្រេចចិត្ត​នេះ​នៅ​កំពុង​ពិនិត្យ ។​

​បើតាម​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​អន្តរជាតិ​របស់​អាល្លឺម៉ង់ (Deutsche Welle) វិញ​នោះ លើកឡើងថា ចិន​នាំចូល​ទំនិញ​អាមេរិក​តែ ១៣០ ពាន់​លាន​ដុល្លារ ហើយ​សំខាន់​គឺ​កសិផល និង​ផលិត​ផលប​ច្ចក​វិទ្យា​ខ្ពស់ ពុំ​សូវ​មាន​ប្រទេស​ដទៃ​ផលិត​ឡើយ ខណៈពេលដែល​ចិន​នាំ​ទំនិញ​ចូល​អាមេរិក មានតម្លៃ ៥០០ ពាន់​លាន​ដុល្លារ ឬ មាន​សម​មាត្រ​ប្រមាណ ៣% នៃ​ខឿនសេដ្ឋកិច្ច​ចិន ហេតុនេះ ផលវិបាក​ចំពោះ​ចិន​ពិតជា​ច្រើនជាង​អាមេរិក ។​

​យ៉ាងណា សង្គ្រាម​ពាណិជ្ជ​កម្មនេះ នាំមក​ការខាតបង់​ទាំងសងខាង គ្រាន់តែ​ច្រើន ឬ តិច​ប៉ុណ្ណោះ ៕​

Leave a Reply

Your email address will not be published. Required fields are marked *