កប់យោបល់​! ក្រុមហ៊ុនស្រា​បៀរ Heineken ជា​អ្នក​ឧ​ត្ថ​ម្ភ​កម្មវិធី «​បើ​ផឹក​គ្រឿង​ស្រវឹង កុំ​បើកបរ​»….

​នៅ​ថ្ងៃទី​១២ ឧសភា លើ​បណ្តាញ​សង្គម​វៀតណាម មាន​វត្តមាន​ស្អេកស្កះ អមដោយ​ពាក្យពេចន៍​រិះគន់​ដូច​ព្យុះ ជុំវិញ​រឿង​ស្រា​បៀរ Heineken ជា​អ្នក​ឧ​ត្ថ​ម្ភ​ដល់​កម្មវិធី «​បើ​ផឹក​គ្រឿង​ស្រវឹង កុំ​បើកបរ​» រៀបចំឡើង​ដោយ​គណៈកម្មាធិការ​សុវត្ថិភាព​គមនាគមន៍​ជាតិ​ប្រទេស​នេះ ។​

មើលទៅ ច្រឡំ Logo Heineken ជារបស់គណៈកម្មាធិការសុវត្ថិភាពគមនាគមន៍

​មជ្ឈដ្ឋាន​នានា​បាន​ចោទ​ជា​សំណួរ​ថា​៖

– តើ​ស្រា​បៀរ Heineken មាន​ចំណែក​ចូលរួម​សាង​នូវ​វិនាសកម្ម​ដល់​ពលរដ្ឋ​រវៀត​ណា​ម ដែល​បង្ក​គ្រោះថ្នាក់ -​ស្លាប់ របួស​ប៉ុន្មាន​នាក់​ទៅ នៅ​វៀតណាម​នោះ​! ។​

– តាម Who វៀតណាម​ឈរ​លំដាប់​ទី​២ នៃ​ការស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​វៀតណាម​ក៏​ស្ថិតក្នុង​លំដាប់​ដំបូង ដែល​និយម​ស្រា​បៀរ​ដែរ ។ នៅ​ឆ្នាំ​២០១៨ គិត​ជា​មធ្យម ពលរដ្ឋ​ប្រទេស​នេះ​ផឹក​គ្រឿង​ស្រវឹង ៩ លីត្រ ក្នុង​១​ឆ្នាំៗ ។ ដោយឡែក ស្រា​បៀរ​វិញ វៀតណាម​ឈរ​លំដាប់​ទី​២ នៅ​អាស៊ីអាគ្នេយ៍ ទី​១០ ទ្វីបអាស៊ី ហើយ​ទី​២៩ លើ​ពិភពលោក ។​

​ចៅហ្វាយក្រុង​កំពុង​ចលនា​ព្យុហយាត្រា​ប្រឆាំង​ការ​ស្រវឹង​បង្ក​គ្រោះថ្នាក់​នៅ​ព្រឹក​ថ្ងៃទី​១២ ឧសភា​

zoo! zoo! 100%

Logo ស្រា​បៀរ Heineken លេចធ្លោរ​ពីលើ​អក្សរ​៖

កម្មវិធី

«​បើ​ផឹកស្រា​បៀរ នោះ​មិន​បើកបរ​!»

​ស្រុក​យើង មេត្តា​កុំ​ឲ្យ «​ច្រឡំ​» បែប​វៀតណាម​ណា៎​! ។​

​សូម​សម្តេច​ក្រឡាហោម មេត្តា​ជ្រាប​ដោយ​អនុគ្រោះ ៕ ពាយព្យ​

Leave a Reply

Your email address will not be published. Required fields are marked *