ជិត​ដល់ពេល​សម្រាល​ទ​ម្ង​ន់​សំរាប់​របរ​រើស​អេតចាយ​ហើយ ព្រោះ​គេ​ទើប​រកឃើញ​វិធី​ផលិត​សំបក​ផ្ទុក​ស្រា​បៀរ​ធ្វើ​ពី​….​ក្រដាស​

​នៅ​ថ្ងៃទី​១២ តុលា ក្រុមហ៊ុនស្រា​បៀរ Carlsberg បានប្រកាស​ពី​សង្វាក់​ផលិត​ដប​ស្រា​បៀរ​ក្រដាស​ដំបូងបង្អស់ លើ​ពិភពលោក ។ វា​ត្រូវបាន​ផលិត​ពី​សរសៃ​ឈើ​រឹងមាំ ជីវសាស្ត្រ ១០០% ហើយ​អាច​ច្នៃ​ផលិត​សារជាថ្មី​…. ។​

Carlberg ប្រកាស​យ៉ាង​មោទនៈភាព​ថា នេះ​ជា​ចម្លើយ​នៃ​ការសន្យា ពុំមែន​ត្រឹម​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន ៣០% ដល់​ឆ្នាំ ២០៣០ ទេ តែ​ឥឡូវ​ហើយ ០% តែម្តង ។ គេ​បង្ហើប​ប្រាប់ថា ដប​នេះ​ជា​របង polyner PEF ជីវសាស្ត្រ ១០០% ហើយ​មាន​ស្រទាប់​ប្រឆាំង​ការ​ជ្រៀប​ទឹក​ខាងក្នុង ។​

​ក្រៅពី Carlberg ក៏​នៅមាន Coca Cola, L’Oreal ដែល​ស្ទុះស្ទារ​ទៅ​សហការ​នឹង​ក្រុមហ៊ុន​ដប​ក្រដាស Paboco® – សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍​មួយ​ផងដែរ ដើម្បី​ជំរុញ​ការផលិត​ដប​ផ្ទុក​ភេសជ្ជៈ ស្និទ្ធស្នាល​នឹង​ធម្មជាតិ ថែមទាំង​អាច​កែច្នៃ​សារជាថ្មី​បាន​ទៀតផង​ដែរ ៕​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *