អត្ថប្រយោជន៍​ដ៏​ធំធេង អាច​អ្នក​ពុំទាន់​ដឹង​ពី​…​អំបិល​! ចំណាយពេល​ចូល​អាន​បន្តិច​ទៅ​ដឹង​ហើយ​….

​អំបិល​ពុំ​ត្រឹម​ជា​របស់​សំរាប់​ផ្សំ​អាហារ​ឲ្យ​មានឱជារស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​នៅមាន​ប្រយោជន៍​អស្ចារ្យ​ផ្សេងៗ​ទៀត ។ ជាអាទិ៍​៖

១- អំបិល​ជួយ​ពន្លត់ភ្លើង​ពេល​ឆាបឆេះ​នៅ​ចង្ក្រាន ដោយសារ​ខ្លាញ់ ឬ ប្រេង​ ។

២- សំអាត​បំពង់​បង្ហូរ​កាកសំណល់​នៅ​កន្លែង​លាងចាន កម្ចាត់​ខ្លាញ់ និង​ក្លិន​មិនល្អ​ ។

Loading...

៣- អំបិល​ជួយ​ឲ្យ​ផ្លែឈើ បន្លែ រក្សា​ពណ៌​សម្បុរ​បានយូរ ព្រោះ​វា​កាត់បន្ថយ​ដំណើរការ​នៃ​រ៉ាឌីកាល់​សេរី ។

៤- សំអាត​វត្ថុ​ធ្វើ​ពី​ស្ពាន់​ឲ្យ​ភ្លឺ​ស្អាត​៖ លាយ​ជាមួយ​ម្សៅ​មី​តាម​សម​មាត្រ 50+50 រួច​យក​វា​ទៅ​ជូត​ប៉ូ​លា ។

Loading...

៥-​ទប់ស្កាត់​គ្រោងបង្អួច កញ្ចក់ មិន​ឲ្យ​ដុះ​ផ្សិត ដោយ​យក​វា​មក​ជូត​សម្អាត​នឹង​ទឹកអំបិល ។

៦- ទប់ស្កាត់​អំពើ​បោកប្រាស់​របស់​ភោជនីយដ្ឋាន​៖ តាម​នោះ ពេល​ឃើញ​មាន​ស្នាម ឬ វត្ថុ​កខ្វក់ (​រុយ​, សក់​…) អ្នក​មុន​សំណូមពរ​ឲ្យ​ហាង​ប្តូរ​ថ្មី​ឲ្យ យក​អំបិល​ម​ករោយពី​លើ​ចំណាំ ។ ហេតុនេះ បើ​ម្ចាស់​ហាង​គ្រាន់តែ​យក​អាហារ​ចូល រួច​ចាប់យក​របស់​នោះ​ចេញ អ្នក​ប្រាកដជា​ដឹង ព្រោះ​បាត់​ស្នាម​ចំណាំ ឬ អាហារ​នឹង​ប្រៃ​ខ្លាំង ។​

៧- សម្អាត​ស្នាម​ញើស (​អំបិល​) ជាប់​លើ​អាវ ដោយ​គ្រាន់តែ​យក​អំបិល ៤ ស្លាបព្រា លាយ​ទឹក​ក្តៅ​ឧណ្ហៗ 750 ml រួច​យក​ខោអាវ​ជាប់​ស្នាម​ញើស​មក​ដុស​សំអាត​នឹង​ទឹក​នោះ រួច​បោក​ធម្មតា​ជាការ​ស្រេច ។​

៨- កុំ​ឲ្យ​ទៀន​ស្រក់​ធ្លាក់ចុះ​៖ យក​ទៀន​ទៅ​ត្រា​ម​ទឹកអំបិល ២ ទៅ ៣ ម៉ោង មុន​ប្រើប្រាស់​ជាការ​ស្រេច ។​

៩- សម្អាត​ទូទឹកកក​៖ កុំ​ប្រើ​សារធាតុ​គីមី ។ យក​អំបិល​លាយ​ជាមួយ Baking Soda រួច​ជូត​សម្អាត​បំបាត់​ក្លិន​យ៉ាង​ល្អ ។​

១០- បិទ​ប្រ​យោង​ពី​ដាន​ម្នាងសិលា​៖ លាយ​អំបិល​នឹង​ម្សៅពោត​ជាមួយ​ទឹក (​តាម​សម​មាត្រ​រន្ធ ឬ ប្រហោង​ត្រូវ​បិទ​) ច្របល់​ឲ្យ​សព្វ​យកទៅ​បិទ​ជាការ​ស្រេច ។​

ក្រៅពីនោះ អំបិល​អាចជួយ​ព្យាបាល កែ​សម្ផស្ស​៖

​- បំបាត់​ស្នាម​ជាំៈ យក​ដុំ​សំឡី Cotton មក​ជ្រលក់​ទឹកអំបិល រួច​ស្អំ​ពីលើ​ស្នាម ឬ រង្វង់​ភ្នែក (​ខ្មៅៗ​) នៅពេល​ភ្ញាក់​ពី​ដំណេក ប្រាកដជា​ជួយ​កាត់បន្ថយ​បាន​ច្រើនណាស់ ។ សំអាត​កោសិកា​ស្បែក​ដែល​ងាប់​តាមរយៈ​យក​ទឹកអំបិល​កន្លះ​កែវ​ធំ បន្ថែម​ប្រទាល​កន្ទុយក្រពើ ១/៤ នៃ​កែវ កាក​កាហ្វេ​១​ស្លាបព្រា ប្រេង ១/៤ កូរ​ឲ្យ​សព្វ​សាច់ រួច​លាប​ពីលើ​តំបន់​ស្បែក ដែល​ស​ម៉ី​ខ្លួន​ចង់​ឲ្យ​ភ្លឺ​ស្អាត ។​

កម្ចាត់​អង្គែរ​៖ ដោយ​យក​អំបិល​ម៉ត់ មក​ត្រដុស​ពីលើ​ស្បែកក្បាល ក្នុង​រយៈពេល ១០ ទៅ ១៥ នាទី រួច​កក់សក់​ធម្មតា​នឹង​បាត់​ហើយ ។​

ទឹក​សម្អាត​ឆ្មេ​ញ​ចិ​ញ្ចា​ញ​៖ គ្មានអ្វី​ប្រសើ​ជាង​ទឹកអំបិល​នោះទេ ប្រិយមិត្ត​! កុំ​ចំណាយលុយ​ទិញ​របស់​គីមី​ឲ្យ​សោះ ៕ នារ​តី​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *