នាយក​អង្គការ NASA៖ មនុស្សលោក​បាន​ចូល​កៀក​ដល់​សភាវៈ​មានជីវិត​លើ​ភព​ព្រះ​អង្គា​រហើយ​….

​កន្លងមក សំណួរ​ជាច្រើន​បាន​ចោទឡើង​ចំពោះ​អ្នកវិទ្យាសាស្ត្រ ក៏ដូចជា​ពិភព​មនុស្សលោក​៖ លើ​ភព​ព្រះ​អង្គារ​មាន​សភាវៈ​រស់​ដែរ ឬ ទេ​?

​ថ្មីៗ​នេះ នាយក​ស្ថាប័ន​អ​កាស​ចរណ៍​អវកាស​អាមេរិក (NASA) បាន​បង្ហើប​ប្រាប់​ព័ត៌មាន «​តិចតួច​» ។ នោះ​គឺៈ យើង​បាន​ចូល​កៀក​នឹង «​ចម្លើយ​» ហើយ ប៉ុន្តែ អ្វីដែល​ត្រូវ​ត្រៀមលក្ខណៈ​នោះ យើង​ពុំទាន់​មាន​គ្រប់ ។​

​អ្នកជំនាញការ NASA ប្រាប់ថាៈ តាម​ផែនការ​នៅ​ឆ្នាំ​២០២០ គេ​នឹង​បញ្ជូន Robot ២ គ្រឿង ដើម្បី​អនុវត្ត​ភារៈកិច្ច​ជីក​ជ្រៅ​ចុះ​ផ្ទៃ​ពិភព​នេះ ឆ្ពោះទៅកាន់ «​ជីវិត​» ក្នុងនោះ ។​

Loading...

​ប្រធាន​អង្គការ NASA សម្តែង​កង្វល់​ថាៈ «​ខ្ញុំ​កំពុង​បារម្ភ​ខ្លាំង​ដែរ ។ យើង​បាន​ចូល​កៀក​ដើម្បី​រកឃើញ ហើយ​ប្រកា​សវា​ជា​សាធារណៈ ។ ប្រការនេះ នឹង​បង្កើត​នុ​វ​បដិវត្ត​ចំណេះដឹង​ថ្មី​មួយ ហើយ​តាម​ខ្ញុំ​គិត​នោះ យើង​ពុំទាន់​ត្រៀម​ដើម្បី​ស្វាគមន៍​វា​នៅឡើយ​ទេ​» ។​

​ឆ្នាំ​២០២០ ផែនដី និង​ភព​ព្រះ​អង្គារ ស្ថិត​លើ​តារាវិថី​កៀក​គ្នា​គួរសម ហើយ​បច្ចុប្បន្ន មាន​ស្ថាប័ន​អវកាស ៥ លើ ពិភពលោក មកពី​ប្រទេស​មួយចំនួន កំពុង​ក្តា​ប់យក​ឱកាស​នេះ ។​

Loading...

​របកគំហើញ​នេះ ពិតជា​ថ្មីស្រឡាង ហើយ​មនុស្សលោក​ពុំទាន់​ត្រៀម​ចម្លើយៈ តើ​ជីវិត​នៅ​ទីនោះ​ដូច​ផែនដី​យើង​ដែរ ឬ យ៉ាងណា​? វា​ទាក់ទង​នឹង​ផែនដី​បែបណា​? ហើយ «​ជីវិត​» អាច​ផ្ទេរ​ប្តូរ​ពី​ភព​មួយ​ទៅកាន់​ភព​មួយទៀត​…. ។​

​លែងមាន​ហើយ នូវ​គំនិត​គិតថា ជីវិត​មានតែ​នៅលើ​…​ភពផែនដី​នោះ ៕

​ប្រែ​សម្រួល​ដោយ​៖ ចន្ទ្រា​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *