សូម្បី​វេជ្ជបណ្ឌិត ក៏​ស្លុត​ស្មារតី​! គ្រា​វះកាត់​យក​​ក្រួសថ្ម ២ គីឡូ គ្របដណ្តប់​… ចេញពី​ក្រពះ​អ្នកជំងឺ​ម្នាក់​

​ក្រុម​វេជ្ជបណ្ឌិត​នៅ​កូរ៉េខាងត្បូង បាន​វះកាត់​យក​ថ្ម​ក្រួស​ទម្ងន់​ដល់​ទៅ ២ គ​.​ក្រ ចេញពី​ក្រពះ​របស់​អ្នកជំងឺ​វ័យ ៥៤ ឆ្នាំ​ម្នាក់ ។ បុរស​រូបនេះ​តែង​លេប​វា​ចូល​រៀង​រាល់ពេល​គាត់​ទទួល​អារម្មណ៍​ភ័យព្រួយ ។​

​ឈ្មោះ​របស់​អ្នកជំងឺ ពុំ​ត្រូវបាន​បញ្ជាក់ប្រាប់​ទេ ។ គាត់​ឈឺពោះ ហើយ​មកជួប​វេជ្ជបណ្ឌិត ហើយ​បើតាម Daily Mail នោះ​វេជ្ជបណ្ឌិត​បាន​ពិនិត្យឃើញ​ដុំ​តូចៗ​ដូចជា​ថ្ម នៅក្នុង​ពោះ​របស់​អ្នកជំងឺ ។​

​បន្ទាប់ពី​ស្កេ​ន​មើល ទើប​ដឹងថា មាន​វត្ថុ​មួយ​គំនរ​គរ​នៅក្នុង​ក្រពះ​របស់គាត់ ។ ឆ្លើយតប​នឹង​សំណួរ​របស់​វេជ្ជបណ្ឌិត អ្នកជំងឺ​សារភាពថា ខ្លួន​តែង​យកលុយ​កក់ ថ្ម ក្រួស គម្រប​ដប មក​ខាំ ហើយ​លេប​វា ចូល​រៀង​រាល់ពេល​ទទួល​អារម្មណ៍​ភ័យ​តក់ស្លុត ។ រឿង​បែបនេះ កើតឡើង​ទាំង​ពេល​បាន​ផឹកថ្នាំ​រម្ងាប់​អារម្មណ៍ ។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​តំបន់ បុរស​រូបនេះ​រស់នៅក្នុង​ទីក្រុង Goyang ហើយ​មាន​សភាព​ក្រិន​បញ្ញា ។ ដំបូង គ្រូពេទ្យ​ប្រឹង​ប្រើ​បំពង់​កៀប​យក​របស់របរ​ទាំង​នោះ​ចេញ តែ​បរាជ័យ ព្រោះ​វា​ច្រើនពេក ហេតុនេះ​ក៏​ធ្វើការ​វះកាត់​បើកមុខ​តែម្តង ។​

៩ ថ្ងៃ ក្រោយ លោក​បាន​ចេញពី​មន្ទីរពេទ្យ ។ គ្រូពេទ្យ​ពុំបាន​បញ្ជាក់ថា តើ​អ្នកជំងឺ​ចម្លែក​បែបនេះ អាច​ឈប់​ការ​លេប​របស់របរ​ទៀត​ដែរ​ទេ ព្រោះថា កម្រ​ឃើញ​មនុស្សពេញវ័យ​មាន​អកា​រៈ​បែបនេះ​ណាស់ ៕​

Leave a Reply

Your email address will not be published. Required fields are marked *