ហួសចិត្ត! បែកធ្លាយកំពូលធៀបប្លែកៗ ដែលក៏ជាដើមហេតុចំបង ធ្វើឲ្យយើង​អាចធ្លាក់ខ្លួនវាន់កនឹងបំណុលគេងើបមុខមិនរួច!!

​ពុក​ម៉ែ ពូ​មីង បងប្អូន ក្នុង​គ្រួសារ​និ​មួយៗ តែងតែ​រអ៊ូរទាំ​រឿង​ដាច់​លុយ​ចាយ​មែន​ទេ​? ។ ច្បាស់​ណាស់​ហើយ គឺ​គ្មាន​ណា​ចៀស​ផុតពី​គ្រោះ​ហ​ន្ត​រាយ​ដ៏​ធំ​មួយ​នេះ​បានទេ ដែល​យើង​គ្រប់គ្នា​ទាំង​ក្មេង​ទាំងចាស់​ធ្លាប់​ឆ្លងកាត់ ។

​ប៉ុន្តែ បើ​ដាច់​លុយ​ដោយសារ​ការចំណាយ​ទៅលើ​ការទិញ​របស់របរ ឥ​វ៉ាន់​ផ្ទាល់ខ្លួន​ប្រើប្រាស់ នោះ​វា​មិនសូវ​ជា​អ្វី​នោះទេ តែ​អ្វីដែល​ធ្ងន់​ក និង​ត្រៀម​ព្រួយចិត្ត​ជាខ្លាំង​នោះ គឺ​ធៀប​អ​ញ្ជើ​ជា​ភ្ញៀវកិត្តិយស ពិសេស​ធៀប​ការ ដែល​កំពុង​ចូល​មកដល់​សម្រាប់​រដូវ​រំហើយ​នេះ ។​

​និយាយ​ពី​ថា ការ បុណ្យ ឬ ខួប មិនសូវ​ជា​ក្តៅក្រហាយ​ប៉ុន្មាន​ទេ​បងប្អូន តែ​វា​ហួសចិត្ត​បំផុត ដែល​សូម្បី «​ឡើង​» បន្ទប់​ជួល​ថ្មី ជប់លៀង​កូន​ឡើង​ថ្នាក់ ខួប​មេម៉ាយ ៣ ឆ្នាំ បង្កក់​រថយន្ត​ទើប​ទិញ​ថ្មី​….​ល​។ ក៏​ចេះតែ​នឹកឃើញ​ដែរ ដែលជា​មេ​អាសន្នរោគ​ដ៏​ធំ នាំ​ឲ្យ​យើង​គ្រប់គ្នា​ត្រូវ​ដាច់​លុយ រហូត​ធ្លាក់ខ្លួន​ទៅ​បុល​លុយ​គេ​វាន់​ក​ទាំង​ដើម​ទាំង​ការ ដើម្បី​បង្គ្រប់​ចាយ​រហូតដល់​ចុងខែ​ផងដែរ ៕

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *