ញាក់សាច់​! ចៅអធិការ​វត្ត​មួយអង្គ​ប្រើ​មន្ត​សណ្តំ​ចាប់​ពស់វែករនាម​ដ៏​ធំ​១​ក្បាល​ដោយ​ផ្ទាល់ដៃ ផ្អើល​អ្នកភូមិ​ទាំងយប់​….!

​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ពិតជា​មានការ​ភ្ញាក់ផ្អើល និង​លាន់មាត់​កោតសរសើរ​ជាខ្លាំង បន្ទាប់ពី​បានឃើញ​ព្រះសង្ឃ​ថៃ​មួយអង្គ បាន​ចាប់​ពស់វែករនាម​ដ៏​ធំ​១​ក្បាលមាន​ប្រវែង​ជិត ៤ ម៉ែត្រ (3.70 meters) ដោយផ្ទាល់​ដៃ​របស់​ព្រះអង្គ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​យប់មិញ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​វត្ត Suansuek ឃុំ Phayayen ស្រុក Pak Chong ខេត្ត Nakhon Ratchasima ។​

​បើតាម​ព្រះចៅអធិការ​វត្ត​ខាងលើ បាន​មាន​សង្ឃដីកា​ថា នៅ​មុនពេល​កើតឡើង ព្រះសង្ឃ​បានលឺ​សម្លេង​ចម្លែក​មួយ ចេញពី​ជញ្ជាំង​របង​វត្ត ។ នៅពេលនោះ ព្រះសង្ឃ រួមទាំង​នេនៗ នាំគ្នា​យក​ពិល​ទៅ​បញ្ចាំង​រកមើល​សម្លេង​ចម្លែក​នោះ ។ ព្រះសង្ឃ​គ្រប់គ្នា​ពិតជា​ស្លុតរន្ធត់​ជាខ្លាំង ខណៈ​រកឃើញ​ពស់វែករនាម​ដ៏​ធំ​១​ក្បាល​បែបនេះ ។

​ចៅអធិការ​វត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា តាមពិតទៅ ពស់​នេះ​វា​បាន​កំពុង​ព្យាយាម​ចូលមកក្នុង​វត្ត ដើម្បី​ចាប់​មាន់​ស៊ី ។​

Loading...

​ទោះយ៉ាងណា ក្រោយពី​សហការគ្នាជាមួយ​អ្នកភូមិ​ក្បែរ​វត្ត ដើម្បី​គ្រប់គ្រង​ចាប់​ពស់​នេះ ព្រះចៅអធិការ​វត្ត​ក៏បាន​ទាក់ទង​ទៅ​មន្ត្រី​អភិរក្ស​សត្វព្រៃ ដើម្បី​មក​យក​ពស់​នេះ​ទៅ​ព្រលែង​ចូលក្នុង​ព្រៃ​ធម្មជាតិ​របស់​វា​វិញ​ផងដែរ ៕​

  

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *