ក្លាយជា​វរៈជន​! បន្ទាប់ពី​ហ៊ាន​យក​មាត់​ប៊ឺ​ត​ទឹកនោម​ជួយសង្គ្រោះ​អ្នកជំងឺ​នៅលើ​…​យន្តហោះ (​វីដេអូ​)

វេជ្ជបណ្ឌិត Zhang Hong កំពុង​នៅលើ​យន្តហោះ​ពី​ក្វាង​ចូ​វ ឆ្ពោះទៅកាន់​បុរី​ញូវយ៉ក កាលពី​ថ្ងៃ​អង្គារ សប្តាហ៍​មុន ។ គ្រា​យន្តហោះ​កំពុង​ស្ថិតនៅលើ​អាកាស ស្រាប់តែ​អ្នកដំណើរ​វ័យ ៧០ ឆ្នាំ ម្នាក់​កើត​អ​ការៈស្ទះ​ផ្លូវ​ម៉ូត ឈឺចាប់​ប្រកាច់ប្រកិន ។​

​ដំបូង វេជ្ជបណ្ឌិត​ម្នាក់ទៀត​ឈ្មោះ Xiao បាន​យក​របស់​មាន​លើ​យន្តហោះ មក​ច្នៃ​ជា​បរិក្ខារ​ជំនួយ តែ​បរាជ័យ ខណៈ​អ្នកជំងឺ​កាន់តែ​ឈឺចាប់​ឡើងៗ ។

Zhang សម្រេចចិត្ត​ប្រើ​បំពង់​ស៊ក​បញ្ចូល រួច​ប៊ឺ​ត​យក​ទឹកនោម​របស់​អ្នកជំងឺ​ខ្ជាក់​ចូលក្នុង​កែវ​មួយ ។​

Loading...

​កាយវិការ​នេះ​ត្រូវបាន​គេ​លើកតម្កើង​លោក​ថា ជា​វីរៈបុរស ប៉ុន្តែ Zhang ឆ្លើយ​យ៉ាងខ្លី​ថា​៖ «​ជា​គ្រូពេទ្យ​នៅ​ពីមុខ​អ្នកជំងឺ ខ្ញុំ​ពិតជា​គ្មានអ្វី​ត្រូវ​គិតគូរ​ឡើយ ។ វា​ទាមទារ​សម្រេចចិត្ត​ភ្លាមៗ​» ។​

​ស្តាយ​ដែរ គាត់​បែរជា​ទៅ​អាមេរិក មិន​មក​ស្រុក​ខ្ញុំ ៕ ចន្ទ្រា​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *