សប្បាយ​ខ្លាំងណាស់​! យូរៗ​ទៅ នាំគ្នា​លែង​ស្គាល់​ធម៌​វិន័យ​អស់ហើយ បែរជា​មក​បែកស្លុយ​ជាមួយ​ការនិយម Like & Share បញ្ចេញ​កាយវិការ​ដ៏​ហួសចិត្ត (​វីដេអូ​)

​ដូចដែល​បងប្អូន​មហាជន​បាន​ដឹងលឺ​រួចហើយ សង្ឃ​មួយចំនួន កាលពីពេល​កន្លងៗ​មកនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​កេរ្តិ៍ឈ្មោះ​សាសនាព្រះពុទ្ធ​ជាខ្លាំង តាមរយៈ​រឿងអាស្រូវ​មិនចេះចប់​មិនចេះហើយ​ដូចជាៈ លួច​មាន​ស្រី​ស្នេហ៍ ប្រព្រឹត្ត​នូវ​ទង្វើ​អាស​ភាស​នៅលើ​អ៊ី​ន​ធើរ​ណែ​ត និង​ធ្វើ​រឿង​មិនល្អ​ផ្សេងៗ​នៅក្នុង​បណ្តាញ​សង្គម ដែល​ប្រាសចាក​សិ​ល​ធម៌​ខាង​ផ្លូវ​ព្រះពុទ្ធសាសនា​ទាំងស្រុង ។​

​ជាក់ស្តែង ដូច​កាលពីពេល​ថ្មីៗ​នេះ​អ៊ីចឹង សង្ឃ​វ័យក្មេង​ច​រិ​ក​ខ្ទើយ​មួយ​អង្ក បានធ្វើ​ឲ្យ​មហាជន​រិះគន់​យ៉ាងខ្លាំង និង​សូម្បី​ស្នើ​ឲ្យ​គ្រប់គ្នា​ស៊ែរ​ឲ្យ​បាន​ដល់​ចៅអធិការ​វត្ត ចាប់​ផ្សិ​ក​ឲ្យ​ខាងតែបាន បន្ទាប់ពី​បានឃើញ​ទង្វើ​របស់​សង្ឃ​ភ្លើតភ្លើន​សម័យ Like & Share នេះ បញ្ចេញ​កាយវិការ​ទៅកាន់​អ្នកទស្សនា នូវ​រូបភាព​បែប​ខ្ទើយ​ស្រើបស្រាល​នឹង​កាមតណ្ហា​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត ដែល​មិន​ស័​ក្ខិ​សមជា​៖

«​ព្រះសង្ឃ គឺជា​សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ ។​

Loading...

​ព្រះសង្ឃ គឺជា​ក្រុម​អ្នកបួស​ប្រាថ្នា​ស្វែងរក​នូវ​សេចក្តី សុខ​ស្ងប់​ខាង​ផ្លូ​ចិត្ត មិន​ជាប់ជំពាក់​នឹង​ទ្រព្យសម្បត្តិ យសស័ក្តិ ឋានៈ​តួនាទី នៅក្នុង​លោកិយ ។​

​ព្រះសង្ឃ គឺជា​ក្រុម​អ្នកបួស ប្រាថ្នា​ប្រតិបត្តិ​នូវ​ធម៌​ខន្តី និង​សេចក្តី​ស្ងប់ស្ងៀម មិន​ព្យាបាទ បៀតបៀន ឬ​ប្រើ​នូវ​អំពើហិង្សា​ទៅលើ​ជន​ណាមួយ​ឡើយ ។​

Loading...

​ព្រះសង្ឃ គឺជា​ក្រុម​អ្នកបួស​ប្រាថ្នា​ប្រតិបត្តិ​នៅក្នុង​សីល សមាធិ បញ្ញា​, ឲ្យ​តម្លៃ​ជាពិសេស និង​សារ​សំខាន់បំផុត ទៅលើ សីល សមាធិ បញ្ញា លើស​អ្វីៗ​ទាំងអស់​នៅក្នុង​លោក ។​

​ព្រះសង្ឃ គឺជា​ក្រុម​អ្នកបួស​ប្រាថ្នា​ពេញ​ចិត្តនឹង​សេចក្តី​សន្តោស ការ​ប្រាថ្នា​តិច ជីវភាព​សាមញ្ញៗ មិន​ល្មោភ លោភលន់ ចង់​មាន ចង់បាន​អ្វីៗ​ទាំងអស់ ។​

​ព្រះសង្ឃ គឺជា​ក្រុម​វណ្ណៈ​អធន គ្មាន​ទ្រព្យសម្បត្តិ​កម្មសិទ្ធិ​ហូរហៀរ​ដូចជា​គ្រហស្ថ​ឡើយ ។ ពួកលោក​រស់​អាស្រ័យ​នឹង​បច្ច័យ ៤ របស់​អ្នកមាន​សទ្ធា​ចិញ្ចឹម ឬ​ផ្តល់​ឲ្យ ឆាន់​បរិភោគ​ប្រើប្រាស់​តែមួយ​ពោះ រស់​តែមួយ​ថ្ងៃៗ ដើម្បី​ប្រតិបត្តិ​នៅក្នុង​សីល សមាធិ បញ្ញា ប៉ុណ្ណោះ ។​

​ព្រះសង្ឃ គឺជា​ក្រុម​អ្នកបួស មិន​ប្រើ​អំណាច​អាជ្ញា អាង​លើ​ឋានៈ​បុណ្យស័ក្តិ វាយឫក​ក្រអឺតក្រទម ប្រកាន់​រើសអើង​អ្វី​ទាំងអស់ ។ … » ។​

​សូមបញ្ជាក់ថា សង្ឃ​ក្មេង​រូបនេះ​គង់នៅ ( វត្ត​ពួក )​ក្នុង​ខេត្តសៀមរាប ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *