លោះ​ព្រលឹង​នឹង​ក្រពើ​វង្វេង​ទន្លេ ចូល​ផ្ទះ​ពលរដ្ឋ ប្រើពេល ២ ម៉ោង ទម្រាំ​ប​ង្ក្រា​បាន​! (​វី​ដេ​អូ)

​តាម NDTV ហេតុការណ៍​គួរ​ឲ្យ​ញាក់សាច់​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​០៥ វិច្ឆិកា នាទី​ក្រុង Vadodara រដ្ឋ Gujurat ឥណ្ឌា ។​

​កណ្តាល​អា​ធ្រា​តទៅ​ហើយ លោក Mahendra Padhijar ឮសូរ​ស្នូរ​ចម្លែក ក៏​ដើរ​ពិនិត្យមើល​ក្នុងផ្ទះ ក្រែងលោ​មាន​ចោរ ។ នៅ​ខណៈពេល​បើកទ្វា​បន្ទប់ទឹក លោក​ភ័យ​យ៉ាងខ្លាំង ព្រោះតែ​ក្រពើ​១​ក្បាល​ប្រវែង ១,៣ ម៉ែត្រ កំពុង​សម្លឹង​ចំ ហើយ​ហារ​មាត់​ប្រុង​ត្របាក់​បែបនេះ ។​

​លោក​ស្ទុះ​ចេញ ហើយ​ប្រញាប់​ទូរស័ព្ទ​ទៅកាន់ WRT ដែលជា​អង្គការ​អភិរក្ស​សត្វព្រៃ ឲ្យ​មកជួយ​អន្តរាគមន៍ ។ ក្រុម​អ្នកជំនាញ​២​រូប​របស់ WRT បាន​ប្រើពេល​ដល់​ទៅ ២ ម៉ោង ទម្រាំ​បង្ក្រាប​វា​បាន ។​

Loading...

​ពួកគេ​បាន​ប្រាប់ Times of India ថា​៖ ក្រពើ​នេះ​ប្រហែល​វង្វេង​ចេញពី​ទន្លេ Vishwamitri នៅ​ជិត​នោះ ហើយ​វា​ពិតជា​សាហាវ​ណាស់ ទើបត្រូវ​ប្រើពេល​ដល់​ទៅជិត ២ ម៉ោង ទម្រាំ​បង្ក្រាបបាន ។​

​កុំ​លេងសើច​នឹង​ពួក​សត្វ​សាហាវ​ឲ្យ​សោះ​ណា៎​! ៕ នារ​តី​

Loading...

​ដើម្បី​ឲ្យ​ច្បាស់ ប្រិយមិត្ត​ទស្សនា Clip​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *