ខ្លាច តែ​ចង់ដឹង​! ចូល «​ផ្ទះ​ខ្មោច​» ជាមួយ​មិត្ត​ភ័ក្តិ ពេល​ភ័យ​ខ្លាំង បែរជា​ទាញ​ដៃ​ខ្មោច​រត់ចេញ​ក្រៅ​…! (​វីដេអូ​)

Taiwan News ដែល​ដកស្រង់​ពី SET News ឲ្យ​ដឹងថា ទិដ្ឋភាព​បាន​ពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ឲ្យ​ឃើញ​នារី​ម្នាក់​បាន​ចូល​លេង «​ផ្ទះ​ខ្មោច​» ក្នុង​តំបន់​ផ្ទះ​ខ្មោច (​ស្ថិតនៅ​តំបន់​លំហែ​កម្សាន្ត​) នាទី​ក្រុង ចុង គីង ភាគ​នារ​តី ប្រទេស​ចិន ។​

​តាម​នោះ គេ​ឃើញ​នារី​រូបនេះ ទើប​ដើរចូល​ផ្ទះ​ខ្មោច ក៏បាន​ជួប «​ខ្មោច​» (​មនុស្ស​តុបតែង​បញ្ឆោត​) ភ្លាម ហើយ​ព្រោះតែ​ភ័យខ្លាច​ខាត នាង​បាន​ស្រែក​បណ្តើរ រួច​ចាប់​កាន់​ដៃ «​មិត្ត​ភ័ក្តិ​» រត់ចេញ​ក្រៅ ។​

​ប្រការ​ដែល​អស់សំណើច​នោះ គឺ​នាង​ពុំបាន​ចាប់ដៃ​របស់​មិត្ត​ភ័ក្តិ​ឯណា​តែ​បែរជា​ចាប់​អូស «​ដៃ​ខ្មោច​» ទៅវិញ ដោយ​ចោល​នារី​ជា​មិត្ត​ឲ្យ​ឈរ​ទ្រឹង ព្រោះតែ​…​លោះ​ព្រលឹង​ខ្លាំងពេក​! ៕ នារ​តី​

Loading...

​ប្រិយមិត្ត​ទស្សនា Clip ដើម្បី​ជ្រាប​កាន់តែច្បាស់​៖​

Loading...

ទស្សនាវីដេអូ (Full Video)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *