ហួសនិយាយហ្មង! ក្មេងសិស្សសាលាក្បាល​មិនទាន់​ជ្រុះ​ពន្លៃ​អស់​ផង​ ជិះម៉ូតូឌុបគ្នា៤នាក់ និងបោះសម្តីយ៉ាងឈ្លើយទៀតថា…. (​វីដេអូ​)

​ជាការ​ពិតណាស់ ក្មេង​វ័យ​ជំទង់ៗ​បច្ចុប្បន្ន ពិសេស​កូន​អ្នក​ដែលមាន​របស់​ប្រើប្រាស់​ទាន់សម័យ​មួយចំនួន​ធំ ត្រូវបាន​គេ​មើលឃើញថា កំពុង​ដើរ​លើ​ផ្លូវខុស​បណ្តើរៗ ក្នុងនោះ​ដូចជា ការនិយាយស្តី​ឈ្លើយ​ជាមួយ​ចាស់ទុំ កាយវិការ​ជិះ​ម៉ូតូ​ដើរហើរ​ដ៏​ព្រហើន ក៏​អាច​ត្រូវបាន​វាយតម្លៃ​បាន​ថា ពួកគេ​កំពុង​ចាប់ផ្តើម​ក្លាយជា​ក្មេង​ទំនើង ឬ ជា​ក្មេង​ខ្វះ​ការអប់រំ​បាត់ទៅហើយ ។​

​ជាក់ស្តែង ក្មេង​តូចៗ​សិស្សសាលា ៤ នាក់​នេះ​ជាដើម ដែលមាន​អាយុ​ចន្លោះ​ប្រហែល ៥ ទៅ ១១ ឆ្នាំ ប៉ុណ្ណោះ បាននាំគ្នា​ជិះ​ម៉ូតូឌុប​គ្នា​ដ៏​ព្រហើន ដោយ​មិនខ្លាច​ពី​គ្រោះថ្នាក់​កើតឡើង​នោះឡើយ ខណៈ​ជើងដៃ​ខ្លីៗ​សឹងតែ​ទប់​ម៉ូតូ​ពុំនឹង​ផង​នោះ ។​

​យ៉ាងណាមិញ តាមរយៈ​ទង្វើ​ដ៏​ព្រហើន​នេះ​ផងដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​ស្តីបន្ទោស​ទៅលើ​ឪពុកម្តាយ ដែល​មិនគួរណា​បណ្តែតបណ្តោយ​អនុញ្ញាត​ឲ្យ​កូនៗ​របស់​ពួកគេ អាច​ជិះ​ម៉ូតូ​នៅលើ​ដងផ្លូវ​សាធារណៈ ទាំង​ដៃចង្កូត​នៅ​ក្មេងខ្ចី​បំផុត​បែបនេះ​សោះឡើយ ។ ក្នុងនោះ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ou Seila ដែលបាន​ឃើញ​ពីសកម្មភាព​នេះផ្ទាល់​ភ្នែក ​បានបង្ហោះវីដេអូ​ និង​បានលើកឡើង​ជា​សំណួរថា៖ «

Loading...

ល្ងាចមិញ! ពុំដឹងថាជាកូនអ្នកណា? បណ្តោយកូនយ៉ាងនេះ ជិតសាលាដេកាតនៅខាងមុខ ! ចុះប្រសិនបើមានគ្រោះថ្នាក់ប៉ះរថយន្តគេ? ប៉ះម៉ូតូគេ? ប៉ះអ្នកថ្មើរជើង ឬប៉ះជនចាស់ជរា ជនពិការ ដែលធ្វើដំណើរតាមដងផ្លូវ

តើតាមផ្លូវច្បាប់ត្រូវចាប់កុមារទាំងនេះ? ឬឪពុកម្តាយឬអាណាព្យាបាល របស់ពួកកុមារទាំងនេះទទួលទោស? រូបភាពថ្ងៃសុក្រទី៨ខែវិច្ឆិការឆ្នាំ២០១៩ ថតនៅភ្នំពេញ!»  ៕​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *