ចុ​ម​យក្ស​! ដើម​ស្ពឺ​មុខ​ជ្រូក លក់បាន ២៥.០០០ ដុល្លារ ព្រោះតែ​ឆ្នាំនេះ​គឺ​ឆ្នាំ​….​កុរ​!

​ម្ចាស់​របស់​វា​ឈ្មោះ ង្វៀង វ៉ាន់ ម៉េ​ន អាយុ ៥០ ឆ្នាំ បាន​នាំយកមក​ដាក់លក់​នៅ​ទីក្រុង​ព្រៃនគរ ហើយ​លក់បាន​ដល់​ទៅ ២៥.០០០ ដុល្លារ ឯណោះ ។​

​លោក ម៉េ​ន ប្រាប់ថា កាលពី ២០ ឆ្នាំមុន គាត់​បាន​ចំណាយលុយ ២០ លាន​ដុង (​ជិត ១០០០ ដុល្លារ​) ដើម្បី​ទិញ​ប្ញ​ស​ដើម​ស្ពឺ​ដ៏​ធំ​មួយ ។ គាត់​ថា ខ្ញុំ​ពុំ​ដឹងថា​ដើម​ស្ពឺ​នោះ​អាយុកាល​ប៉ុន្មាន​ឆ្នាំ​ទេ តែ​វា​ធំ​ណាស់ ប្រហែល ៣ ទៅ ៤ ឱប​មនុស្ស​ឯណោះ ។​

​ទោះបី​គេ​កាប់​យក​ដើម​វា តែ​សំណុំ​ប្ញ​សរប​ស់វា​នៅ​លូតលាស់​ល្អ​ណាស់ គាត់​ក៏​ច្នៃប្រឌិត​ជ្រុង​ម្ខាង​នៃ​គល់​ឲ្យ​មាន​ទម្រង់​មុខមាត់​ជា​… ជ្រូក ។​

២០ ឆ្នាំក្រោយ ដោយ​ឆ្នាំនេះ ជា​ឆ្នាំកុរ​ផង លោក​ក៏​យកមក​ដាក់តាំង​លក់បាន​តម្លៃ ២៥.០០០ ដុល្លារ ។​

​ភ្នែក​ឈើ ឬ ក​ន្លែ​អ​ដែលមាន​សភាព​ពុក ត្រូវបាន​គាត់​យក​អាច​ម៌​រណារ​លាយ​នឹង​កាវ​បិទ កុំ​ឲ្យ​ទឹក​ជ្រៀប នាំ​ឲ្យ​ងាប់​ដើម ។​

​វា​ថែមទាំង​ចេញ​ផ្កា ហើយ​មាន​ផ្លែ​ច្រើន​ទៀត ។​

​ប្ញ​សរប​ស់វា​ធំ​ណាស់ ។​

​លោក​ដាំ​រុក្ខជាតិ​តូចៗ​គ្រប​ប្ញ​សរប​ស់វា ។​

​ដើម​ស្ពឺ​បែកមែក​សាខា ធំ​ណាស់ ។​

​លោក ម៉ែន នៅមាន​ដើម​ស្ពឺ​១​ដើម​ទៀត មាន​រាងរៅ​ចម្លែក​អស្ចារ្យ កំពុង​ដាក់លក់​ក្នុងតម្លៃ ២៥០០០ ដុល្លារ ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *