ឈាម​កំពុង​ហូរ​ក្នុង​រាងកាយ​ប្អូនស្រី ក៏​វា​កំពុង​ហូរ​ក្នុង​រាងកាយ​បង​ដែរ ព្រោះថា​យើង​ជា​បងប្អូន​….បង្កើត​ណា៎​!

​នេះ​ជា​រឿង​គួរ​ឲ្យ​រំភើប​រវាង​បងប្រុស​អាយុ ១០៤ ឆ្នាំ និង​ប្អូនស្រី​អាយុ ៩៧ ឆ្នាំ កំពុង​ឈឺ​ធ្ងន់ នៅ​មន្ទីរពេទ្យ​មួយនា​ខេត្ត​សាន​តុង ប្រទេស​ចិន ។​

​តាម​នោះ នៅ​ថ្ងៃទី​១៩ តុលា កន្លងមក នៅ​មន្ទីរពេទ្យ​មួយ​នាង​ខេត្ត សាន​តុង ប្រទេស​ចិន គ្រា​បុរស​ជា​បងប្រុស​អាយុ ១០៤ ឆ្នាំ បានឮ​ដំណឹង​ថា ប្អូនស្រី​មាន​ជំងឺ​ជា​ទម្ងន់ កំពុង​ស្ថិតនៅ​មន្ទីរពេទ្យ ។​

​ថ្វី​ត្បិត​អាយុ ១០៤ ឆ្នាំ ហើយ​ក្តី តែ​លោក​មាន​សុខភាព​មាំមួន​ជាង​ប្អូនស្រី​ដែល​អាយុ​ក៏​មិនធម្មតា​ដែរ – ៩៧ ឆ្នាំ ហើយ​តាំងពី​ឪពុកម្តាយ​ស្លាប់ចោល​ទៅ លោក​ត្រូវបាន​ក្រុមគ្រួសារ​គោរព​ដូច​ឪពុក ។​

Loading...

​លោក​ប្រញាប់ប្រញាល់​ទៅកាន់​មន្ទីរពេទ្យ ។ ចូលដល់​បន្ទប់​ភ្លាម លោក​ទាញ​កៅអីអង្គុយ​ក្បែរ​ប្អូន យកដៃ​កាន់​ដៃ​ប្អូន​អង្អែល​ថ្នមៗ រួច​សួរថា​៖ «​ប្អូន​ស្គា​ល់បង​ទេ​?» ។ ប្អូនស្រី​លោក​ដែលមាន​ជំងឺ​វង្វេង​ហើយ​នោះ ឆ្លើយតប​៖ «​ពូ​គឺជា​ពូ​របស់​ក្មួយ​» ។ លោក​អង្គុយ​រំលឹក​ពី​អនុស្សាវរីយ៍​គ្រា​នៅ​ក្មេងៗ រហូតដល់​ប្អូនស្រី​ភ្ញាក់ស្មារតី​ស្រែក​ខ្លាំងៗ​ថា​៖ បងប្រុសៗ​ៗ រួច​ទ្រ​ហ៊ោ​យំ​ខ្លាំងៗ ។​

​លោក​ពុំ​សម្រក់​ទឹកភ្នែក​ទេ ព្រោះ​ក្នុង​វ័យ​ជាង ១​សតវត្ស​ទៅហើយ លោក​បាន​ជូន​ដំណើរ​មនុស្ស​ច្រើនណាស់​…. រួមទាំង​បងប្អូន​ផង ។

Loading...

​មុនពេល​វិលត្រឡប់​ទៅវិញ ប្អូនស្រី​ពោល​ទាំង​អួលដើមក ទឹកភ្នែក​ហូរឈាម​ថា​៖ បងប្រុស​! ប្រហែលជា​លើកចុងក្រោយ​ហើយ ដែល​យើង​ជួបគ្នា ។​

​រឿងរ៉ាវ​នេះ ត្រូវបាន​ចែករំលែក​ខ្លាំងក្លា​លើ​បណ្តាញ​សង្គម ព្រោះ​វា​បាន​រំលឹក​ឲ្យ​មនុស្ស​ទាំងឡាយ​កុំ​ភ្លេច​….​កំណើត​របស់ខ្លួន ៕ នារ​តី​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *