ស្រា​ប្តូរ​និស្ស័យ​ស្រី​ស្អាត​! ឈ្លោះ​នឹង​គេ​ស្រាត​ខោអាវ​ខ្លួនឯង នៅ​កណ្តាលវាល​ថ្នល់ ចុងក្រោយ​បាន​ត្រឹម​គេ​ទស្សនា​ហ្វ្រី ហើយ​រង​ពិន័យធ្ងន់ក​ថែមទៀត​!

​តាម Strait Times ហេតុការណ៍​ដ៏​កម្រ​នេះ​កើត​នៅ​ផ្លូវ Middle Road សិង្ហ​បុរី ថ្ងៃទី​២៤ តុលា កន្លងមក គ្រា​ស្ត្រី​អាយុ ៣១ ឆ្នាំ បាន​ដេញតាម​វាយ​បុរស​ចំណាស់​ពាក់អាវ​ផ្កាឈូក​បណ្តើរ គ្រវែង​កាបូប​បណ្តើរ ។​

​បុរស​អាវ​ផ្កាឈូក​ជា​អ្នកបើកបរ​តាក់ស៊ី ហើយ​ជម្លោះ​នេះ​អូសបន្លាយ​មួយសន្ទុះ ស្រី​ស្អាត​ដែល​ត្រូវបាន​គិតថា ស្រវឹងស្រា​ធ្លាក់​ភ្នេ​ក​នោះ បាន​ស្រែក​ខ្លាំងៗ​ថា​៖ «​បើ​នៅតែ​ថតរូប ខ្ញុំ​នឹង​….​ស្រាត​!» ។​

​និយាយ​បណ្តើរ អនុវត្ត​បណ្តើរ សំណាងល្អ​ទើប​ស្រាត​រ៉ូ​ប​ខាងក្រៅ ក៏មាន​បុរស​ម្នាក់​ផ្សេងទៀត រត់​មក​លើក​រ៉ូ​ប​ឡើង ទាញ​ខោស្លីប រួច​ឈរ​បាំង​ពីមុខ​នាង ។ ប៉ុន្តែ នារី​នោះ​នៅ​បន្ត​ស្រែក​ខ្លាំងៗ រហូតដល់​ប៉ូលីស​មក ។​

Loading...

​ប៉ូលីស​បាន​ឃាត់ខ្លួន​នារី​នេះ​បណ្តោះអាសន្ន ពីបទ​បង្ក​ការរំខាន​ទីសាធារណៈ ។​

​តាមច្បាប់​សិង្ហ​បុរី ស្លៀកពាក់​មិន​សមរម្យ​នៅ​ទីសាធារណៈ អាច​ត្រូវ​ពិន័យ​ដល់​ទៅ ២០០០ ដុល្លារ ឬ ជាប់គុក ៣ ខែ ឯណោះ ៕ ចន្ទ្រា​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *