ក្រ ហើយ​ឃ្លាន ស្ម័គ្រចិត្ត​ប្រឡង​ហូប​ស៊ុតមាន់ ព្រោះ​បាន​ឆ្អែត​ផង ហើយ​បើ​ឈ្នះ​ទទួលបាន​រង្វាន់​ជិត ៣០ ដុល្លារ ចុងក្រោយ​ស្លាប់ បន្ទាប់ហូបដល់ពងទី…​!

​បុរស​ក្រីក្រ​ម្នាក់​បាន​ដួល​ស្លាប់ ក្រោយ​បរិភោគ​ស៊ុត​ទី​….៤២ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ឥណ្ឌា នា​ពិធី​ប្រកួត​បរិភោគ​ស៊ុត​ឲ្យ​បាន ៥០ ។​

​តាម Daily Mail នោះ Subhash Yadav អាយុ ៤២ ឆ្នាំ បាន​ចូល​ប្រកួត ។ គេ​បាន​យក​ស៊ុត ១០០ ដាក់​លើ​តុ ហើយ​ប្រកាសថា បើ​អ្នកណា​ហូប​បាន ៥០ ពង នោះ​ទទួល​រង្វាន់​ជិត ៣០ ដុល្លារ ។​

Yadav បរិភោគ​អស់ ៤១ ហើយៗ ចាប់ផ្តើម​ស៊ុត​ទី​៤២ ស្រាប់​ដួល​ស្តូកស្តឹង​តែម្តង ។ គេ​បាន​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ តែ​យ៉ាងណា ប៉ុន្មាន​ម៉ោង​ក្រោយ គាត់​ក៏ត្រូវ​បានប្រកាស​ស្លាប់ ។​

Loading...

​កោសល្យ​វិ​ច្ច័​យ​បញ្ជាក់ថា Yadav ស្លាប់​ដោយ​បរិភោគ​ស៊ុត​ច្រើន​ហួសហេតុ​ពេក ។ រីឯ​ក្រុមគ្រួសារ​ពុំ​និយាយ​អ្វី​ទាំងអស់ ។​

​ក្រ ហើយ​ឃ្លាន ធ្វើ​ម៉េច​ទៅ​ហ្ន៎​! យ៉ាងណា ក៏​គួរ​ឲ្យ​អាណិតអាសូរ​ដែរ ៕ នារ​តី​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *