​សម័យ​នេះហើយ នៅមាន​ចោរ «​ចិត្តជា​» ​ដែរ​ហ្ន៎​!

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ប៉ូលីស​ស​ង្កេ​ត់​មួយ​នៅ​ខេត្ត​ប៊ិ​ញ​យឿ​ង វៀតណាម បានទទួល​របាយការណ៍​ពី​ករណី​ចោរឆក់​កាបូប​ម្នាក់ ។ តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ទ្វៀ​ង ភេទ​ស្រី អាយុ ២៥ ឆ្នាំ នោះ​ក្នុង​កាបូប​ដែល​ចោរឆក់​មាន​លុយ ១០៧ លាន​ដុង (​ប្រមាណ​ជាង ៥០០០ ដុល្លារ​) ទូរស័ព្ទ​២​គ្រឿង (iPhone X និង iPhont 6) ។​

​ស្រាប់តែ​នៅ​ថ្ងៃទី​២៩ មករា សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន មាន​អ្នក​បោះថង់​នីឡុង​មួយ​នៅ​ពីមុខ​គណៈកម្មាធិការ​ស​ង្កា​ត់ (​កន្លែងកើតហេតុ​) ។ ពេល​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​មាន​លុយ ១០០ លាន​ដុង (​ជិត ៥០០០ ដុល្លារ​) ទូរស័ព្ទ ២ គ្រឿង និង​សំបុត្រ​របស់​ចោរឆក់​កាបូប​នោះ ។​

​ខ្លឹមសារ​សំខាន់ៗ​នៃ​សំបុត្រ​នោះ​គឺ​៖

– ប្រាប់ថា ខ្លួន​បាន​ជ្រុល​ខ្ចីលុយ​សង្គម​ង​ងិ​ត គ្មាន​លុយ​សង​ការប្រាក់ ។​

– ស​ម៉ី​ខ្លួន​មានកូន​តូច​ទើប ៣ ខែ ។​

– កំពុង​រង​ការ​គំរាម បើ​គ្មាន​ការប្រាក់​បង់ ។​

– សុំ​យក ៧ លាន ដើម្បី​ដោះ​ទាល់ ហើយ​សន្យា​នឹង​សង​វិញ​គ្រប់​ចំនួន ។​

– សុំទោស​ជនរងគ្រោះ ហើយ​សុំ​ឲ្យ​សមត្ថកិច្ច​អធ្យាស្រ័យ​ផង​ចុះ ។​

– ខ្លួន​មានទុក្ខ​កង្វល់​ខ្លាំងណាស់​! ហើយ​ពិតជា​ឈឺចាប់ ។​

​តាម​ប្រិយមិត្ត​! តើ​គួរ​លើកលែងទោស ទុក​ឱកាស​ឲ្យ​ចោរ​រូបនេះ​ដែរ ឬទេ​!? ច្បាប់​ដោះស្រាយ​បែបណា​ដែរ​!?​

Leave a Reply

Your email address will not be published. Required fields are marked *