ប្រយ័ត្ន​! កុំ​ចេះតែ​គិតថា អ្វី​ចម្លែក​នៅ​ឆ្នេរសមុទ្រ ជា​កម្អួត​ត្រី​បា​ឡែ​ន​ដ៏​មានតម្លៃ ព្រោះ​ខ្លះ​វា​ជាស​ភាវៈ «​ពិសពុល​» បណ្តាល​ឲ្យ​អ្នកស្លាប់​បាន​ណា៎​!

​តាម Daily Mail ស្ត្រី​ម្នាក់​បាន​ប្រាប់ថា មាន​សភាវៈ​ចម្លែក​ឃើញ​មាន​អ្វី​ដូច​ឈាម ហូរ​ចេញពី​រាងកាយ​នៅ​ឆ្នេរសមុទ្រ Scarborough អូស្ត្រាលី ។​

​ក្រោយ​ការ​បង្ហោះ​រូបភាព និង​ចម្ងល់​ចង់ដឹងថា​ជា​អ្វី នោះ​ក្រៅពី​មតិ​ផ្សេងៗ នៅមាន «​អ្នកជំនាញ​» ប្រាប់ថា ជា​កម្អួត​ត្រី​បា​ឡែ​ន​ដ៏​មានតម្លៃ ។​

​សំណាងល្អ ដែល​សាស្ត្រាចារ្យ Colinn Brown នៃ​សាកលវិទ្យាល័យ Macquarie បាន​ប្រាប់ថា នេះ​ជា​ប្រភេទ​ទន្សាយ​សមុទ្រ វា​ស៊ី​សា​រ៉ា​យ​សមុទ្រ​ជា​អាហារ ក្នុងនោះ ក៏មាន​ប្រភេទ «​សា​រ៉ា​យ​ពុល​» ផងដែរ ធ្វើ​ឲ្យ​ពណ៌​សម្បុរ​របស់​វា​ប្រែប្រួល ហើយ​វា​គ្រោះថ្នាក់​ណាស់ ។​

Loading...

​នៅ​ឆ្នាំ ២០១៨ ឆ្កែ​៣​ក្បាល បាន​ងាប់ ព្រោះតែ​វា​យក​អណ្តាត​ទៅ «​លិទ្ធ​» តាម​ទម្លាប់​របស់​សត្វ ព្រោះ​ចង់ដឹងថា​ជា​អ្វី​នោះ ។​

​ហេតុនេះ កុំ​ឲ្យ​ចិត្ត​លោភលន់ នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ត្រូវ​ប្រយ័ត្នប្រយែង ពេល​ឃើញ​វត្ថុ​ចម្លែក​ដោយ​វេច​ខ្ចប់ ចៀសវាង​ប្រើ​ដៃ​ប្រាស្រ័យ​ដោយផ្ទាល់ ៕ នារ​តី​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *