​ញាក់សាច់​! ស្លាប់​ហើយ តែ​នៅ​បន្សល់ទុក «​សំណើច​» ដល់​អ្នកចូលរួម​ពិធី​បញ្ចុះសព​ខ្លួនឯង​ទៀត​…. (​វីដេអូ​)

​អ្នកចូលរួម​ក្នុង​ពិធី​បញ្ចុះសព​របស់លោក Shay Bradley នៅ Dublin ប្រទេស​អៀរ​ឡង់ ដែល​កំពុង​ស្រងេះស្រងោច​អាណិត​អ្នកស្លាប់ ស្រាប់​តែមាន​សម្លេង​… លាន់ឮ​ពី​ថ្នូរ ។​

​សាច់ញាតិ មិត្តភក្តិ កំពុង​ឡោមព័ទ្ធ​ផ្នូរ​របស់លោក​នៅ​ទី​បញ្ចុះសព Leinster ហើយ​យំ​ខ្សឹកខ្សួល ស្រាប់តែ​ស្នូរ​សម្លេង​របស់លោក Shay បាន​លាន់ឮ​ចេញពី​មឈូស​ទើប​ទម្លាប់​ចុះ​ថា​៖ សួស្តី​! បន្ទាប់មក​គឺ​ស្នូរ​គោះ​ក្តា​មឈូស រួច​សម្លេង​លោក​ស្រែក​៖ «​លែង​ខ្ញុំ​ចេញ​! ខ្ញុំ​អាច​ស្តាប់ឮ​សម្លេង​របស់​អ្នក​ទាំងអស់ ។ តើ​ខ្ញុំ​ឮ​សម្លេង​សូត្រធម៌​របស់​បុព្វ​ជិត​មែន​ទេ​? ខ្ញុំ​នៅក្នុង​មឈូស​នេះ អ្នក​ទាំងអស់​ឮ​ទេ​?» ។​

​កូនស្រី​របស់លោក Shay ក៏​ទម្លាយ​ប្រាប់ថា នេះ​ជា​បំណង​ចុងក្រោយ​របស់គាត់​ចង់​ឲ្យ​អ្នកចូលរួម​សប្បាយ ទើប​ថត​ទុក​សម្លេង ហើយ​ឲ្យ​ចាក់​ក្រោយពេល​ទម្លាក់​មឈូស ។​

Loading...

​គាត់​ជា​បុរស​អស្ចារ្យ ហើយ​ពុំ​ចង់​ឲ្យ​សាច់ញាតិ មិត្តភក្តិ​ស្រក់​ទឹកភ្នែក​ធ្វើ​ស្អី​ទេ ។ ចូរ​នាំគ្នា​សើច​សប្បាយ​ទៅ ព្រោះ​វា​ជា​រឿង​ធម្មតា​របស់​មនុស្ស​ទាំង​អស់​ដែល​ចៀស​មិន​ផុត​…. ៕ ឧ​ត្ត​រ​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *