ពិតជាខ្លាំងមែន ប្រុសៗសុំខ្មាស​! គូស្នេហ៍​ភេទ​ស្រី​ដូចគ្នា ពេលនេះ ខាង​ស្រី​ជា​ប្រពន្ធ​បាន​ពរ​ពោះ​សម្រេច​បំណង​ហើយ​….

​ជាការ​ពិតណាស់ ជីវិត​គូស្រករ គឺ​គ្មាន​អ្នកណា​បង្ខិតបង្ខំ​អ្នកណា​បានទេ ពោលគឺ​អាស្រ័យទៅលើ​ការជ្រើសរើស​របស់​មនុស្ស​ម្នាក់ៗ ដែល​កើតចេញពី​ការស្រលាញ់​យល់ចិត្ត​និង​ចិត្ត មិន​ប្រកាន់​ភេទ មិន​ថា​ប្រុស​និង​ប្រុស ស្រី​និង​ស្រី នោះទេ អ្វីដែល​សំខាន់​គឺ​ការយល់​ចិត្ត​គ្នា អាច​រួមរស់​ខុស​ធម្មជាតិ​ជាមួយគ្នា​បាន ។​

​ប៉ុន្តែ ទន្ទឹមនឹង​ការយក​គ្នា​ជា​ប្តី​ប្រពន្ធ​ខុស​ធម្មជាតិ​នេះ វា​ហាក់ដូច​ក្លាយជា​រឿង​ធម្មតា​ទៅហើយ​សំរាប់​សង្គម​បច្ចុប្បន្ន​យ៉ាងណាក៏ដោយ ក៏​គេ​នៅតែ​បារម្ភ​ជំនួស​ថា បើ​ពួកគេ​ជា​ស្រី​ដូចគ្នា​អ៊ីចឹង ថា​តើ​នឹងមាន​កូន​ជាទី​ពឹង​នៅ​ថ្ងៃក្រោយ​បានដែរ​អ្ហ៎ នៅពេល​ពួកគេ​ចាស់​ទៅ ។ ទោះយ៉ាងណា ពេលនេះ ប្តី​ប្រពន្ធ​ស្រី​ដូចគ្នា​១​គូ​បានសម្រេច​ក្តីបារម្ភ​មួយ​នេះហើយ ខណៈ​ខាង​ស្រី​មាន​ផ្ទៃពោះ​ហើយ បន្ទាប់ពី​ធ្វើ​កំណកំណើត​ក្នុង​កែវ​រយៈពេល​ជាង​១​ឆ្នាំ ។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bong Ta ដែល​ដើរតួ​ជា​ប្តី​បាន​បង្ហោះ​លទ្ធផល​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​នេះ​ជា​កាដូ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​ខ្ញុំ ជា​សុភមង្គល​ដ៏​ពិតប្រាកដ ជា​គ្រួសារ​ដ៏​ពេញលេញ​ដូច​គេឯង​😍

Loading...

​អគុណ​អូន​ដែល​លះបង់​រូប​សម្រស់ លះបង់​សុខភាព ផ្ញេ​ី​រ​អនាគត​ជាមួយ​បង ការលះបង់​នេះ​វា​ធំ​ខ្លាំងណាស់ ស្ទេ​ី​រ​តែ​គ្មាន​មនុស្ស​ស្រី​ណា​ហ៊ាន​លះបង់​បែបនេះ​ដូច​អូន​ឡេ​ី​យ​។​

​ខំប្រឹង​ទៅ​ពេទ្យ​ធ្វេ​ី​កំណ​កំ​ណេ​ី​ត​ក្នុង​កែវ​រយះពេល​1​ឆ្នាំ​ជាង​នេះ ឥឡូវ​បាន​លទ្ធផល​ហេ​ី​យ 😍​អស់​លុយ​ច្រេ​ី​ន​ប៉ុនណា​ក៏​មិន​ស្តាយ​ដែរ ព្រោះ​ឥឡូវនេះ​ជីវិត​ខ្ញុំ​មានន័យ​ណាស់ ខ្ញុំ​ជិត​ក្លាយជា​ប៉ាៗ​គេ​ហេ​ី​យ 😍 សុំ​ពាក្យ​ជូនពរ​ម្នាក់​1​ម៉ាត់​មក​បងប្អូន 🙏🙏🙏» ៕

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *