​ហួសចិត្ត​! នឹង​សកម្មភាពកាយវិការ​ចោរប្លន់​ម្នាក់ ដែល​ចុងក្រោយ ​បែរជា​ស្និទ្ធស្នាល​នឹង​ជនរងគ្រោះ ព្រោះ​ប៉ះចំ​….! (​វីដេអូ​)

​តាម Daily Mail ផ្សាយ​ថ្ងៃទី​១១ តុលា នោះ​ទើប​កើតមាន​ករណី​ប្លន់​ពុំ​ធ្លាប់​ប្រទះ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​អា​ហ្ស​ង់​ទីន ។​

​តាម​ឃ្លី​ប​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព បុរស​ម្នាក់​ស្ពាយ​បា​ឡូ​កំពុង​ឈរ​មាត់ទ្វា ស្រាប់​តែមាន​ជន​២​នាក់​ជិះ​ម៉ូតូ​មក​ឈប់​កៀក រួច​ជន​ម្នាក់​ក្នុងចំណោម​នោះ បាន​ដក​កាំភ្លើង​ភ្ជុង ហើយ​ច្រាន​បុរស​នោះ​ឲ្យ​ដេក​ចុះ ។​

​មួយប៉ប្រិចភ្នែក ស្រាប់តែ​ឥរិយាបថ​របស់លោក​ចោរ​ប្តូរ ១៨០ ដឺ​ក្រេ​ភ្លាមៗ ដោយ​បែរជា​យកដៃ​ទះដៃ «​ជនរងគ្រោះ​» ហើយ​ឱប​ទៀត ព្រោះតែ​ជា​អ្នក​…​ស្គាល់​រាប់អាន​គ្នា ។​

Loading...

​ឈុត​ឆាក​មិន​ធ្លាប់មាន​នេះ​ត្រូវ​បានបញ្ចប់ ដោយ​លោក​បាន​ឡើង​ម៉ូតូ​ចាក​ចេញទៅ​… ៕ នារ​តី​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *