​ហួសចិត្ត​! គ្រប់គ្នា​គេ​កើត​ទុក្ខប៉ុន​ភ្នំ បែក​ស្លុយ​អី​តែ​នាងៗ​៤​នាក់​នេះ នាំគ្នា​ឈរ​ថត​មុខ​មេន បញ្ចេញ​ស្ទៃ​ល៍ញ​ញឹម​យ៉ាង​ស្រស់ស្រាយ ប្រៀប​ដូច​បាន​ទៅ​កន្លែង​ដ៏​ល្បី​!

​ពិធី​បុណ្យសព គឺជា​ខណៈពេល​មួយ​ដែល​គ្រប់គ្នា​ជា​សាច់ញាតិ ឬ ជា​កូន ជា​ចៅ បាន​កំពុង​សម្តែង​នូវ​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​សព​ដែលជា​ឪពុក ឬ ម្តាយ ឬ បងប្អូន​របស់​ពួកគេ​ដែល​បាន​លាចាក​លោក ។ ប៉ុន្តែ ប្រសិនបើ​ធ្វើ​រឿង​ផ្ទុយ​ពីនេះ ដូចជា​ការបង្ហាញ​ភាពសប្បាយ​រីករាយ​គ្មាន​ការកើត​ទុក​សូម្បី​បន្តិច​ណា​នោះៗ នឹងត្រូវ​បានចាត់ទុក​ថា​ជា​ទង្វើ​ដ៏​មិនគួរ​គប្បី​ចំពោះ​សព ។​

​ជាក់ស្តែង ដូចជា​នារី​ក្រមុំៗ​៤​រូបនេះ​ស្រាប់ បាន​បង្ក​ឲ្យ​ការរិះគន់​ស្អប់ខ្ពើម​យ៉ាងខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បន្ទាប់ពី​រូបភាព​មួយ​សន្លឹក​កំពុង​ត្រូវបាន​ចែករំលែក​យ៉ាង​ផុសផុល បង្ហាញ​ឲ្យ​ឃើញ​ពួកនាង​នាំគ្នា​បញ្ចេញ​សកម្មភាព «​បែក​ស្លុយ​» ឈរ​ថត​នៅ​ពីមុខ​មន (​ទី​បូជាសព​) ដោយ​បញ្ចេញ​ស្ទៃ​ល៍​ថត អម​ជាមួយ​ទឹកមុខ​ញញឹម​យ៉ាង​ស្រស់ស្រាយ ប្រៀប​ដូច​ពួកគេ​កំពុងស្ថិត​នៅមុខ​ប្រាង្គ​ប្រាសាទ​ទីកន្លែង​ទេសចរណ៍​អ៊ីចឹង ៕

​ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណាដែរ​!?​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *