តិច​ច្រឡំ​កូននិងម៉ែ​ទៅ​! គូព្រេង​ពី​បុ​ពេ​ កូនកំលោះ​វ័យ​ជាង ៤០ ឆ្នាំ រីឯ​កូនក្រមុំ​វិញ ៧២ ឆ្នាំ ទើបរៀបហើយថ្មីថ្មោងផ្អើលពេញស្រុក…..

​ជាការ​ពិតណាស់ ជារឿយៗ​យើង​គ្រប់គ្នា​តែង​លាន់មាត់​ភ្ញាក់ផ្អើល ខណៈ​ឃើញ​គូស្នេហ៍​ខុស​វ័យជាច្រើន ដែល​ខាង​កូនកំលោះ​ប្រៀបបាន​ឪពុក ឬ តា រីឯ​ខាង​ស្រី​ជា​កូនក្រមុំ​វិញ​ប្រៀប​បានកូន ឬ ចៅ ដែល​ធ្វើ​ឲ្យ​អ្នក​អត់​គូ ពិសេស​កំលោះៗ​មួយចំនួន​លួច​ច្រណែន​យ៉ាងខ្លាំង ។ ទោះយ៉ាងណា សម្រាប់​គូស្នេហ៍​ខុស​វ័យ​ដូចគ្នានេះ​ផងដែរ តែ​បែរជា​ខាង​កូនកំលោះ​ប្រៀបបាន​ដូចជា​កូន ឬ​ជា​ក្មួយ​ទៅវិញ​នោះ ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​កមាន​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង​តែម្តង ។​

​គូ​ស្វាមីភរិយា​ថ្មីថ្មោង​១​គូ​ត្រូវបាន​ចាត់ទុកជា​គូព្រេង​ពី​បុ​ពេ ដែល​ទើប​រៀបការ​នឹង​គ្នា​លក្ខណៈ «​សែន​» កាលពី​ថ្ងៃទី​១៣ ខែតុលា​ឆ្នាំ​២០១៩​ស្ថិតក្នុង​ភូមិ​ទួល​អង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈដែល​កូនកំលោះ​វ័យ ៤០ ឆ្នាំ រីឯ​កូនក្រមុំ​ជាង ៧០ ឆ្នាំ ។​

​កូនកំលោះ​ឈ្មោះ អ៊ុង វ​ន្ថា អាយុ ៤៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ ប្រា​សាក់ ឃុំ ប្រា​សាក់ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង​បាន​ប្រាប់​ឲ្យ​ដឹងថា រូបគាត់​បាន​ចាប់ចិត្ត​ស្រឡាញ់​ព្រ​ត្តិ​ព័ទ្ធ កូនក្រមុំ​ដែលជា​ស្ត្រី​មេម៉ាយ​កូន​២​នាក់​ឈ្មោះ កើត ឡា​ត អាយុ ៧២​ឆ្នាំ​រស់នៅ​ភូមិ ទួល​អង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង គឺ​ចាប់តាំងពី​មុន​បុណ្យ​ភ្ជុំ​មក​ម្លេះ ពោលគឺ​ជាង​១​ខែ​មកហើយ ។ ហើយ​ការសម្រេចចិត្ត​រៀបការ​នេះ គឺ​ផ្តើមចេញពី​ចិត្ត និង​ចិត្ត​យល់ព្រម​ដូចគ្នា មិនមែន​កើតចេញពី​ការ​សម្លឹង​ឃើញ​ភាពមានបាន​ទៅលើ​ខាង​ប្រុស ឬ ខាង​ស្រី​នោះទេ ។​

Loading...

​កូនកំលោះ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ដើមហេតុ​ធ្វើ​ពួកគាត់​ស្គាល់គ្នា គឺ​ដោយសារតែ​រូបគាត់​បានមក​លេង​នៅក្នុង​ភូមិ​នេះ (​ផ្ទះ​មិត្តភក្តិ​) ហើយ​ពេល​ទៅសួរសុខទុក្ខ​សាច់ញាតិ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ ហើយក៏​ឃើញ​គ្នា​ចាប់ចិត្ត លួច​ស្រលាញ់គ្នា រហូតដល់​រូបគាត់​សារភាព​សុំ​ស្នេហ៍​ពី​កូនក្រមុំ​អ្នក​មេម៉ាយ​កូន​២ និង​ព្រមព្រៀងគ្នា​មាន​ចាស់ទុំ​ទាំងសងខាង​ចូល​ស្តីដណ្តឹង និង​រើសយក​ថ្ងៃ​ល្អ​ចូល​ការ​តែម្តងទៅ ៕

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *