«​ភ្លៀង​លុយ​» ធ្លាក់ចុះ ព្រោះ​គាត់​មាន​រាង​ធាតុ​មូល​ដូច​….​ព្រះពុទ្ធ​មេត្រី​! (​វីដេអូ​)

​អាស្រ័យ​មាន​រាង​ធាតុ​ឡើង​…​មូល និង​សំណើច​ជាប់​មុខ គួបផ្សំ​ជាមួយ​ឈុត​ស្រដៀង​នឹង​ព្រះពុទ្ធ​មេត្រី បុរស​ចិន​ម្នាក់នេះ​បាន​ប្តូរជីវិត​យ៉ាង​ងាយ ដោយ​គ្រាន់តែ​…​អង្គុយ ហើយ​សើច​ប៉ុណ្ណោះ ។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន បុរស​ខាងលើនេះ តែង​ទទួលបាន «​ភ្លៀង​លុយ​» ជាប្រចាំ គ្រា​គាត់​ទៅ​ចូលរួម​ដើរតួ​ជា​ព្រះពុទ្ធ​មេត្រី (Maiteya) ក្នុង​ព្រឹត្តិការណ៍ ឬ នៅ​ទីសាធារណៈ​ណាមួយ ។ ព្រោះថា មនុស្ស​ទាំងឡាយ​សង្ឃឹម​នឹង​ទទួលបាន​កិច្ច​គាំពារ​តាមរយៈ​ការ «​ធ្វើបុណ្យ​» ។​

​បន្ទាប់ពី​ល្បី​អស់កាល​ជាង​១​ឆ្នាំ​មក គាត់​ចាប់ផ្តើម​រៀបចំខ្លួនប្រាណ​ឲ្យ​បាន​ដូច​តួអង្គ​ព្រះពុទ្ធ​មេត្រី​បំផុត ព្រោះ​វា​ជា​ប្រភព​នាំមក​ចំណូល​យ៉ាង​ក្រាស់ក្រែល ។​

​ម្យ៉ាងដែរ​ហ្ន៎​! ហេតុនេះ កុំ​មើលស្រាល​គ្នា «​កន្ធាត់​» ឲ្យ​សោះ​! ។​

​ប៉ុន្តែ បែបនេះ ហាក់ដូចជា​បំពាន​លើ​ព្រះពុទ្ធ​មេត្រី​ហើយ​មែន​ទេ​! ព្រោះតែ​គាត់​ចាប់យក​ភាពដូចគ្នា​ដើម្បី​ប្រយោជន៍​បុគ្គល​នោះ ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *