ហួសចិត្ត​! ចោរ​ស្រី​រូប​ស្រស់​២​នាក់ នាំគ្នា​ទៅ​លួច​ស្បែក​គេ​ទុក​ផ្លូវ​ដើរ​មុខផ្ទះ ដោយ​អង្គុយ​រើស​មើល​គូ​ណា​ស្អាតៗ​សិន តែ​ចុង​ក្រោយ​អត់​លិទ្ធ ព្រោះ​​តែ​​ក្រឡេក​ឃើញ​…. (​វីដេអូ​)​

វីដេអូឃ្លីបចំនួន២ ត្រូវគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ឃើញថាទទួលបានការចាប់អារម្មណ៍ និងអស់សំណើចយ៉ាងខ្លាំង ជុំវិញ​សកម្មភាពរបស់ចោរស្រីរូបស្រស់ៗ២នាក់ ដែល​បានព្យាយាម​លួចស្បែកជើង​គេដែលទុកនៅខាងក្រៅផ្ទះ។ ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ ទី៦ កក្កដា ឆ្នាំ២០១៩ ស្ថិតនៅអគារស្នាក់នៅមួយកន្លែង ក្នុងប្លុក Teck Whye ប្រទេសសិង្ហបុរី ។

តាមវីដេអូឃ្លីបទី១ បានបង្ហាញពីសកម្មភាពជនសង្ស័យជាចោរស្រីរូបស្រស់ ២នាក់ បានដើរចូលទៅលួចស្បែកជើង អ្នកដែលរស់នៅក្នុងអគារនោះ (ឬម្ចាស់ផ្ទះ) បានទុកដាក់ស្បែកជើងជាច្រើននៅធ្នើរខាងក្រៅវេរ៉ង់ដា។ ភ្លាមៗនោះជនសង្ស័យជាចោរស្រីទាំងពីរនាក់ខាងលើនេះ បានឮសូរសំឡេង ដែលទំនងជាមាននរណាម្នាក់មកនោះ ទើបធ្វើឲ្យពួកគេទាំងពីរភ័យនាំគ្នារត់តែម្តង។

តាមវីដេអូឃ្លីបទី២ មិនយូរប៉ុន្មានក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ក្នុងចំណោមពួកគេទាំងពីរបានត្រលប់មកវិញ ដោយក្នុងគោលបំណងចង់ទៅរកលួចយកស្បែកជើងនោះម្តងទៀត។ ប៉ុន្តែផ្ទុយទៅវិញ មុនធ្វើសកម្មភាពជាបន្ត ជនសង្ស័យជាចោរស្រីម្នាក់នោះ ក៏បានក្រឡេកមើលជុំវិញ ហើយក៏ស្រាប់តែប្រទះឃើញមានកាមេរ៉ាសុវត្ថិភាពនៅជ្រុងក្បែរនោះ ធ្វើនាងហួសចិត្តខ្លួនឯង និងបានលើកដៃបាំងមុខ ហើយដើរចេញពីទីនោះតែម្តង ៕

Leave a Reply

Your email address will not be published. Required fields are marked *