ពិធីការ ៣ ទាក់ទង​នឹង «​ផ្លូវភេទ​» ស្តាប់ឮ​ហើយ​ពិតជា​…​ញាក់សាច់​ហ្មង​!

​អាហ្វ្រិក​ជា​ដែនដី​មួយ​នៅ​សេសសល់​ប្រពៃណី​ចម្លែក​គួរ​ឲ្យ​ខ្លាច ពិសេស​គឺ វា​ខុសគេខុសឯង ប្រៀប​នឹង​ដែនដី​ដទៃ​របស់​ពិភពលោក ។​

​ពិធីការ​ទី​១​គឺ៖ ការពិសោធន៍​ព្រហ្មចារី​យ៍​

​វា​សម្បូរ​នៅ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ក្រុម​ជនជាតិ Zulu ។ ពិធីការ​នេះ​ត្រូវបាន​គេ​ហៅថា Umhlanga ។ នារីៗ​ទាំងឡាយ​ដែល​តម្រូវ​ឲ្យ​ពិនិត្យ​ព្រហ្មចារី​យ៍ ត្រូវបាន​អ្នកជំនាញ​ត្រួតពិនិត្យ​ដោយ​ដៃ​ផ្ទាល់​តែម្តង ពុំមាន​ឧបករណ៍​វេជ្ជសាស្ត្រ​អ្វី​ទេ ។ ប្រសិនបើ​នារី​នោះ ត្រូវ​ពិនិត្យឃើញ​មាន​សន្ទះ​ព្រហ្មចារី​យ៍​នឹង​ទទួលបាន​លិខិតបញ្ជាក់​១​សន្លឹក ហើយ​ពួកនាង​នឹងត្រូវ​ហាម​មិន​ឲ្យ​មានការ​រួមភេទ​រហូត​ដល់​មាន​ប្តី ។​

​នេះ​ជា​វិធី​ទប់ស្កាត់​ការ​រាលដាល HIV/AIDs របស់​ក្រុម​ជនជាតិ​នេះ ។​

​ពិធីការ​ទី​២​គឺ៖ ចម្រាញ់​ផ្លូវភេទ​

​ពលរដ្ឋ​នៅ​តំបន់​នោះ ហៅថា “Kisasa Fumbi” ហើយនឹង​ត្រូវបាន​អនុវត្ត​ចំពោះ​៖ នារី​ទើប​មាន​រដូវ​ដំបូង ស្ត្រី​ប្តី​ស្លាប់ចោល ឬ ទើប​រម្លូតកូន ។​

​ក្នុង​ពិធី​នេះ ពួកនាងៗ​ខាងលើ​ត្រូវ​រួម​សង្វាស​នឹង​បុរស «​លក់ខ្លួន​» ម្នាក់​នៅ​កន្លែង​ដែល​ពួកគេ​រស់នៅ​ដែល​គេ​ហៅថា «hyena» ។​

​អ្វីដែល​គួរ​ឲ្យ​ខ្លាច​នោះ​គឺ Hyena ពុំ​បា​ន្រើ​របស់​ការពារ​អ្វី​ទាំងអស់ នៅក្នុង​ពិធី​នោះ ហេតុនេះ ការចម្លង​រោគ​ដូចជា​មានគភ៌​… ពិតជា​ចៀស​មិន​រួច ។​

ពិធីការ​ទី​៣​គឺ៖ លួច​ប្រពន្ធ​

​នេះ​ជា​ទំនៀមទម្លាប់​ប្រចាំឆ្នាំ នៅ​កុលសម្ព័ន្ធ Wodaabe ។ នារី​ចង់បាន​ប្តី​ប៉ុន្មាន​ក៏បាន​ដែរ ។​

​ក្នុង​ពិធី​ហៅថា លួច​ប្រពន្ធ​នោះ បុរសៗ Wodaabe ប្រឹងប្រែង​តុបតែង​លម្អ​ខ្លួនប្រាណ ហើយ​លោត​រាំ​… ដើម្បី​ទាក់ភ្នែក​នារីៗ ។​

​ពួកគេ​ពុំ​ចាប់អារម្មណ៍​រឿង​ស្ត្រី​នោះ​មាន​ប្តី​ប៉ុន្មាន​នោះទេ ឲ្យ​តែ​ត្រូវ​នាង​ចង្អុល មេ​កុលសម្ព័ន្ធ​នឹង​យល់ព្រម​ចាត់ទុកជា​គ្រួសារ​ថ្មី​ភ្លាម ៕ នារ​តី​

​សម័យកាល​នេះហើយ នៅ​អីចឹង​ទៀត​ហ្ន៎​!

Leave a Reply

Your email address will not be published. Required fields are marked *